លោក Esteban Lazo ផ្ញើសារចូលរួមអបអរសាទរដល់ក្រុមទីភ្នាក់ងារសារព័ត៌មាន Prensa Latina
កាលពីថ្ងៃសុក្រ ទី១៦ មិថុនា ឆ្នាំ២០២៣ លោក Esteban Lazo ប្រធានសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា បានទទួលស្គាល់ស្នាដៃការងាររបស់ ទីភ្នាក់ងារសារ ព័ត៌មាន Prensa Latina របស់ អាមេរិកឡាទីន នៅក្នុងខួបលើកទី៦៤ នៃទីភ្នាក់ងារសារព័ត៌មាននេះ។
តាមរយៈគណនីបណ្តាញសង្គម Twitter របស់ស្ថាប័ននីតិប្បញ្ញត្តិគុយបា លោក Lazo បានផ្ញើសារចូលរួមអបអរសាទរដល់ក្រុមទីភ្នាក់ងារសារព័ត៌មាន Prensa Latina និងបានគូសបញ្ជាក់ពីការខិតខំប្រឹង ប្រែងរបស់ទីភ្នាក់ងារ “ដើម្បីផ្តល់ព័ត៌មានពិត និងបម្រើប្រជាជននៃអាមេរិកឡាទីន និងការ៉ាប៊ីន ដែលជាកេរដំណែលរបស់លោក Fidel (Castro) និងលោក Che (Guevara)”។ សារព័ត៌មាន Prensa Latina ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៩ នៅរដ្ឋធានីឡាហាវ៉ាន ដើម្បីឆ្លើយតបនឹង តម្រូវ ការផ្តល់ព័ត៌មានពិតអំពីប្រទេសគុយបា ក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើបដិវត្តន៍ដែលកើតឡើងដោយ ស្របច្បាប់។ តាមការលើកឡើងរបស់លោក Fidel Castro ដែលជាមេដឹកនាំប្រវត្តិសាស្ត្រគុយបា និងលោក Ernesto Che Guevara, លោក Ricardo Massetti និងសហការីអាមេរិកឡាទីនផ្សេងទៀត សារព័ត៌មាន Prensa Latina បានប្រកាសខ្លួនឯងថា ខ្លួនជាសារព័ត៌មានឯករាជ្យ និងជាសំឡេងរបស់អាមេរិកឡាទីន។
ទោះបីជាពេលនេះមានការទស្សន៍ទាយថាសារព័ត៌មាន Prensa Latina នឹងមិនអាចឈរជើងបានយូរ អង្វែងក៏ដោយ ឬនៅពេលនេះទីភ្នាក់ងារសារព័ត៌មាននេះបានស្នើសុំ រដ្ឋាភិបាលក្នុងតំបន់ឱ្យបិទការិយាល័យ របស់ខ្លួនវិញក៏ដោយ ក៏មកដល់ពេលនេះទីភ្នាក់ងារសារព័ត៌មានមួយនេះនៅតែមានជីវិត និងមានអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុង ប្រទេសជិត ៤០ និងមានអ្នកទទួលព័ត៌មានរបស់ខ្លួនរាប់ពាន់នាក់នៅជាង ៦០ ប្រទេស ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/16/president-of-cubas-parliament-recognizes-the-work-of-prensa-latina/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម