លោក Paul Whelan ដែលត្រូវខាងប្រទេសរុស្ស៊ីចោទប្រកាន់ពីបទចារកម្ម
កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចមួយ អំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីដោះលែងលោក Paul Whelan អតីតទាហានម៉ារីនអាមេរិក និង Evan Gershkovich អ្នកយកព័ត៌មាននៃសារព័ត៌មាន Wall Street Journal ។ រុស្ស៊ីបានឃុំខ្លួនលោក Whelan តាំង ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅពេលដែលលោកត្រូវបានចាប់ខ្លួនដោយ ប្រទេសរុស្ស៊ីដោយបានចោទប្រកាន់ ពីបទចារកម្ម។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក Whelan ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំ។ សហរដ្ឋអាមេរិកអះអាងថា រុស្ស៊ីគ្មានភស្តុតាងគួរឱ្យទុកចិត្តសម្រាប់គាំទ្រការចោទប្រកាន់លោក Whelan ទេ។ ចំណែកឯលោក Evan Gershkovich ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទចារកម្មដែរនោះ ហើយត្រូវ បានចាប់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរយកព័ត៌មានកាលពីខែមីនា ឆ្នាំ២០២៣។ សេវាសន្តិសុខ FSB របស់រុស្ស៊ី បានចោទប្រកាន់លោក Gershkovich ពីបទប្រមូលអាថ៌កំបាំងយោធានៅក្នុងទីក្រុង Yekaterinburg….៕
https://abc3340.com/news/nation-world/us-house-passes-resolution-calling-for-russia-to-release-imprisoned-wall-street-journal-journalist-evan-gershkovich-former-us-marine-paul-whelan-ukraine-war-espionage-charges
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម