ប្រមុខរដ្ឋវៀតណាមទទួលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាប្រទេសកូតឌីវ័រ
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក Võ Văn Thưởng ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោក Adama Bictogo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ដែលធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម ពីថ្ងៃទី១៣-១៦ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី Thưởng បានជម្រាបជូនភ្ញៀវរបស់លោកថា វៀតណាម ផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិប្រទេសអាហ្វិ្រចមួយនេះ ដែលក្នុងនោះកូឌីវ័រ គឺជាដៃគូសំខាន់របស់វៀតណាម។
ក្នុងការបញ្ជាក់ពីភាពរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនេះ ជាពិសេសក្នុងនយោបាយការទូត និងសេដ្ឋកិច្ច, ប្រមុខរដ្ឋវៀតណាមរូបនេះ បានលើកឡើងទៀតថា នៅមានឱកាសច្រើនសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។
ប្រធានាធិបតីវៀតណាមរូបនេះ បានផ្តល់អនុសាសន៍ថា ភាគីទាំងពីរ គួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំកំពូល, បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាយ៉ាងសកម្ម ក្នុងវេទិកាពហុភាគី និងផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ការបង្កើនចំណងទាក់ទងសភានៃប្រទេសទាំងពីរ បានបង្កើតលក្ខខណ្ឌអនុគ្រោះនានា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ប្រធានាធិបតី Thưởng បានថ្លែងសាទរលទ្ធផលនៃកិច្ចពិភាក្សារបស់លោក Bictogo ជាមួយលោក Vương Đình Huệ ប្រធានរដ្ឋសភាវៀតណាម និងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។
សម្រាប់ការងាររបស់លោក លោក Bictogo បានថ្លែងថា វៀតណាម និងកូតឌីវ័រ ដែលមានភាពស្រដៀងគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច គួរធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងបង្កើតបរិយាកាសធុរកិច្ច ដែលមានភាពអនុគ្រោះ គួរឱ្យទុកចិត្តបាន និងប្រកបដោយសុវត្ថិភាព ដែលធ្លាប់ផ្តល់ការលំបាក និងបញ្ហាប្រឈមនានាបង្កឱ្យមានបញ្ហាសកល..៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៦-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.einnews.com/pr_news/639599817/state-leader-welcomes-president-of-c-te-d-ivoire-s-national-assembly
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម