logo logo
banner1
គណៈកម្មាធិការជំនាញរដ្ឋសភាកូរ៉េខាងត្បូងពិចារណាជំរុញឱ្យមានសុន្ទរកថាប្រធានាធិបតីអ៊ុយក្រែននៅក្នុងសភា
 

លោក Lee Kwang-jae ប្រធានគណៈកម្មាធិការការបរទេសនៃរដ្ឋសភាកូរ៉េខាងត្បូង

រដ្ឋធានីសេអ៊ូល ៖ កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ យោងតាមប្រភពពីមន្ត្រីរដ្ឋសភានៃ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា គណៈកម្មាធិការជំនាញនៃរដ្ឋសភាកូរ៉េខាងត្បូងមួយបានកំពុងពិចារណាលើការជំរុញឱ្យមានការថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ ដោយលោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន ខណៈពេលដែលលោក Zelenskyy កំពុងតែកៀរគរការគាំទ្រជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការចូលឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលនេះបានឱ្យដឹងទៀតថា លោក Lee Kwang-jae ប្រធានគណៈកម្មាធិការការបរទេសនៃរដ្ឋសភាកូរ៉េខាងត្បូង មកពីគណបក្សប្រជាធិបតេយ្យ, សមាជិកគណៈកម្មាធិការមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជាច្រើនរូប បានពិភាក្សាលើគំនិតនេះ កាលពីចុងសប្តាហ៍មុន។

មន្ត្រីគណៈកម្មាធិការនេះ ១ រូប បានថ្លែងបា្រប់ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency តាមទូរស័ព្ទថា ភាគីរបស់លោក Zelenskyy ក៏បានកំពុងស្នើសុំផងដែរឱ្យពិចារណាលើឱកាសថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់នេះទៅកាន់សមាជិករដ្ឋសភាកូរ៉េខាងត្បូង និងរាយការណ៍ព័ត៌មានលម្អិតអំពីអ្វីដែលនឹងអាចកើតឡើងប្រហែលនៅសប្តាហ៍ខាងមុខ។ សមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងទាំងពីរ ត្រូវបានគេជឿជាក់ថា នឹងមានសញ្ញាណវិជ្ជមានលើគំនិតនេះ។ ប្រសិនបើសុន្ទរកថារបស់លោក Zelenskyy បានចាប់ផ្តើមមែន វាក៏ប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០២២ ដែរ នេះបើតាមការលើកឡើងរបស់មន្ត្រីគណៈកម្មាធិការ ១ រូបទៀត។

លោក Zelenskyy បានថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ទៅកាន់សមាជិកសភាសហរដ្ឋអារិក រួមទាំង សមាជិកសភាសហភាពអឺរ៉ុប និងកាណាដា ផងដែរ។ នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នេះ លោក Zelenskyy នឹងថ្លែងសុន្ទរកថាដ៏មានសារៈសំខាន់ទៅកាន់សមាជិកសភាប្រទេសជប៉ុន។ ប្រទេស កូរ៉េខាងត្បូងដែលបានចូលរួមដាក់ទណ្ឌកម្មជាអន្តរជាតិប្រឆាំង​​នឹងប្រទេសរុស្ស៊ី បានសម្រេចកាលពី             សប្តាហ៍មុនថា នឹងផ្តល់ឱ្យប្រទេសអ៊ុយក្រែននូវការផ្គត់ផ្គង់ផ្នែកយោធាដែលមិនបង្កឱ្យគ្រោះថ្នាក់ដូចជា មួកសុវត្ថិភាពការពារគ្រាប់ និងភួយ រួមទាំងគ្រឿងបរិក្ខារពេទ្យជាច្រើនមុខទៀត៕

http://ព័ត៌មានសភាអន្តរជាតិ២៣-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220322007700315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`