ប្រធានសភាបេឡារុស ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំប្រទេសបេឡរុស
រដ្ឋធានីមីនស្ក៍៖ សមាជិកសភានៃសាធារណរដ្ឋបេឡារុសតំណាងនូវការអភិវឌ្ឍនៃចំណងទាក់ទង ជាមិត្តភាពជាមួយបណ្តាប្រទេសអាម៉េរិកឡាទីន។ លោក Vladimir Andreichenko ប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុសបានថ្លែងបែបនេះក្នុងអំឡុងពេលនៃជំនួបជាមួយលោក Eduardo Villegas Mejias ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋម៉ិកស៊ិកប្រចាំសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស នៅក្នុងទីក្រុងមីស្ក៍ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបេឡារុស BelTA។
លោក Andreichenko បានថ្លែងថា “ឆ្លៀតឱកាសក្នុងជំនួបនេះ លោកសូមអបអរសាទរដល់លោក Mejias ចំពោះការចាប់ផ្តើមបេសកកម្មការទូតជាផ្លូវការនៅក្នុងប្រទេសរបស់លោក”។ លោក Andrei chenko ជឿជាក់ថា ការងាររបស់លោក Mejias នៅក្នុងប្រទេសបេឡារុសនឹងបើកចំហនូវកាលានុវត្តន៍ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ។
បើតាមលោក Andreichenko វិស័យដ៏សំខាន់មួយនៃការងាររបស់សភា គឺការអភិវឌ្ឍចំណងទាក់ ទងអន្តរសភា។ សមាជិកសភាបេឡារុសតែងតែគាំទ្រការអភិវឌ្ឍចំណងទាក់ទងជាមិត្តភាព និងជាផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសអាម៉េរិកឡាទីន រួមទាំង ម៉ិកស៊ិកផងដែរ ដែលជាប្រទេសមួយធំជាងគេនៅក្នុងតំបន់អាម៉េរិកឡាទីន។ សភានៃសាធារណរដ្ឋបេឡារុសទទួលបានឋានៈជាអ្នកសង្កេត ការណ៍នៅក្នុងសភាអាម៉េរិកឡាទីន ដូច្នឹងហើយយើងតែងតែរួមចំណែកក្នុងការងាររបស់សភាមួយនេះជា ទៀងទាត់។
លោកប្រធានសភាបេឡារុសបានថ្លែងបន្តថា ឆ្លៀតឱកាសនៃជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ិកស៊ិកលោកសូមផ្ញើសារជូនពរដ៏កក់ក្តៅបំផុតជូនដល់លោក Santiago Creel Miranda ប្រធានសភាម៉ិកស៊ិក។ កាលពីខែ វិច្ឆិកា ឆ្នាំ២០២២កន្លងមក យើងបានផ្ញើលិខិតមួយអញ្ជើញគាត់មកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបេឡារុស។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាម៉ិកស៊ិកមកកាន់ប្រទេសបេឡារុសនឹងកើតមានឡើង នៅក្នុងអាណត្តិរបស់លោក Miranda៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/politics/view/parliament-speaker-belarus-seeks-to-develop-friendly-relations-with-latin-american-countries-159640-2023/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម