លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងជាអតីតសមាជិកសភា
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១ឆ្នាំ គណៈ កម្មាធិការសភាចក្រភពអង់គ្លេសបានរកឃើញថា លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភព អង់គ្លេសបានបំភាន់សភាដោយចេតនាធ្វើពិធីជប់លៀង បំពានវិធានការបិទខ្ទប់(ជំងឺកូវីដ-១៩) ដែលធ្វើ ឱ្យអន្តរាយដល់ភាពគួរឱ្យជឿទុកចិត្តបានរបស់ខ្លួន និងរួមចំណែកធ្វើឱ្យខ្លួនធ្លាក់ពីតំណែង។ របាយការណ៍ រិះគន់ធ្ងន់ៗរបស់គណៈកម្មាធិការអភ័យឯកសិទ្ធិនៃរដ្ឋសភាបានរកឃើញថា សកម្មភាព និងការឆ្លើយតប របស់លោក Johnson មកកាន់គណៈកម្មាធិការបានបំពានយ៉ាងងងើលទៅនឹងវិធានកូវីដ-១៩ ដូច្នឹងលោក Johnson ត្រូវព្យួរការងាររយៈពេល ៩០ ថ្ងៃពីសភា។
ប៉ុន្តែការព្យួរការងារនេះ គ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ ព្រោះលោក Johnson បានលាឈប់ពីសមា ជិកសភាទាំងកំហឹង កាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីគណៈកម្មាធិការបានប្រាប់លោកពីការបញ្ចប់ការ ស៊ើបអង្កេតរបស់ពួកគេ។ គណៈកម្មាធិការសភាក៏បានថ្លែងផងដែរថា លោក Johnson មិនគួរត្រូវបាន អនុញ្ញាតឱ្យជាន់ដីសភានោះឡើយ។ លោក Johnson វ័យ ៥៨ឆ្នាំ បានពណ៌នាថា គណៈកម្មាធិការខាង លើគឺជា “តុលាការកង់គូរូ” ដែលធ្វើសកម្មភាពប្រៀបដូចតាម “ប្រមាញ់មេធ្មប់” ដើម្បីបង្ខំឱ្យលោកលាឈប់ ពីសភា។ បើទោះបីជាសំឡេងភាគច្រើននៃគណៈកម្មាធិការទាំង ៧រូប ចេញមកពីគណបក្សអភិរក្ស របស់លោកក៏ដោយ…៕
https://www.france24.com/en/europe/20230615-boris-johnson-deliberately-misled-mps-over-partygate-says-parliamentary-committee
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម