លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនថ្លែងសុន្ទរកថាទៅកាន់សភាស្វីសតាមប្រព័ន្ធវីដេអូ
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក Volodymyr Zelenskyy ប្រធានា ធិបតីអ៊ុយក្រែនបានថ្លែងសុន្ទរកថាទៅកាន់សភាស្វីស ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួមសាមគ្គី និងតម្លៃនៃសេរីភាព និងស្នើសុំការបញ្ជូនសព្វាវុធពីប្រទេសស្វីស។ ក្នុងការប្រយុទ្ធរបស់ប្រទេសខ្លួនទល់ នឹងជនឈ្លានពានរុស្ស៊ី អ៊ុយក្រែនត្រូវការនូវភាពស្អិតរមួតពីអ្នកទាំងអស់គ្នាដែលចែករំលែកនូវតម្លៃនៃ សេរីភាព និងនីតិរដ្ឋ។ លោក Zelenskyy បានថ្លែងបែបនេះក្នុងសុន្ទរកថារបស់លោកតាមប្រព័ន្ធវីដេអូ។
លោក Zelenskyy បានរំលឹកសភាស្វីសថា ប្រទេសរបស់លោកធ្លាប់បានស្នើសុំសព្វាវុធពីស្វីស។ អ៊ុយក្រែន ត្រូវការសព្វាវុធដើម្បីបង្កើតឡើងវិញដោយខ្លួនឯងនូវមូលដ្ឋានសន្តិភាព។ អ៊ុយក្រែនមិនមែនជា ប្រភពនៃអំពើឈ្លានពានទាល់តែសោះ សូម្បីតែបច្ចុប្បន្នេះ អ៊ុយក្រែនគឺជាទឹកដីនៃសន្តិភាព។ “យើងការ ពារសន្តិភាពសម្រាប់កុមាររបស់យើង” ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែបនេះដោយស្តីបន្ទោសរុស្ស៊ី ដែលនាំសង្រ្គាមដល់ប្រទេសរបស់លោក។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងអំឡុងពេលនៃ សុន្ទរកថា រយៈពេល ១០នាទីរបស់លោក Zelenskyy សមាជិកសភាគណបក្ស SVP បានអវត្តមានដោយបានបន្ទោសថា ប្រធា នាធិបតីអ៊ុយក្រែនកំពុងតែប៉ុនប៉ងអូសទាញឱ្យប្រទេសស្វីសចូលពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ដែល ធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ប្រទេសមួយនេះ…៕
https://www.aa.com.tr/en/europe/zelenskyy-asks-for-arms-deliveries-in-speech-to-swiss-parliament/2923572#
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម