រដ្ឋសភាជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់ជំនួយដល់ជនវិកលចរិត
រាជធានីតូក្យូ៖ កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ខ្ពស់ជប៉ុន បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ ក្នុងគោលបំណងជួយជនវិកលចរិតឱ្យរស់នៅមានភាពថ្លៃថ្នូរ និងមានក្តីសង្ឃឹម។ សភាជាន់ខ្ពស់ជប៉ុន បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់ដែលផ្តួចផ្តើមឡើងដោយសមាជិកសភានៅក្នុងសម័យប្រជុំពេញអង្គនាថ្ងៃដដែលនោះ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តយល់ព្រមដោយសភាជាន់ទាបជប៉ុនរួចហើយ កាលពីពេលថ្មីៗនេះ។
ច្បាប់ដ៏សំខាន់ដែលពាក់ព័ន្ធនឹងភាពវិកលចរិតនេះ នឹងចូលជាធរមាន និងប្រកាសឱ្យប្រើក្នុងរយៈពេល ១ ឆ្នាំ ដែលច្បាប់នេះ ទទូចឱ្យរាជរដ្ឋាភិបាលកណ្តាលបង្កើតទីស្នាក់ការមួយ ដឹកនាំដោយនាយករដ្ឋមន្ត្រី ដើម្បីដាក់ចេញនូវផែនការសំខាន់មួយ ដែលឆ្លុះបញ្ចាំងនូវមតិយោបល់របស់ជនរងគ្រោះពីភាពវិកលចរិតនេះ និងសមាជិកគ្រួសាររបស់ពួកគាត់។ រាជរដ្ឋាភិបាលខេត្ត-ក្រុង ត្រូវមានកាតព្វកិច្ចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ចេញនូវវិធានការគាំទ្រនានា។
ច្បាប់នេះ អំពាវនាវឱ្យយល់ពីសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ រួមទាំងជនរងគ្រោះពីភាពវិកល ចរិត, ការជួយគ្នា និងការផ្សព្វផ្សាយឱ្យបានយល់ដឹងអំពីភាពវិកលចរិត, ការផ្តល់ការថែទាំសុខភាព និងសេវាសុខុមាលភាពឱ្យបានសមស្របដល់ជនរងគ្រោះទាំងនោះ និងការជួយដល់សមាជិកគ្រួសាររបស់ពួកគាត់…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023061400136/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម