អគារសភាជាន់ទាប ឬសភាឌូម៉ាសហព័ន្ធរុស្ស៊ី
សភាជាន់ទាបសហព័ន្ធរុស្ស៊ី ឬសភាឌូម៉ា ត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្រ ក្នុងការបោះឆ្នោតលើ សេចក្តីព្រាងច្បាប់មួយដែលអាចនឹងហាមឃាត់ការវះកាត់ប្តូរភេទ។ ក្រោមអំណាចលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី សមាជិកសភារុស្ស៊ីបានបង្កើនការថ្កោលទោស និងបង្ក្រាបលើអ្វីដែលពួកគេហៅថាជា បែបផែនរស់នៅ “មិនមែនជាប្រពៃណី” ដែលរងឥទ្ធិពលពីប្រទេសលោកខាងលិច។ សំណើច្បាប់មួយនេះ នឹងហាមឃាត់ស្ថាប័នរដ្ឋ មិនឱ្យកែភេទរបស់បុគ្គលណាមួយ នៅក្នុងឯកសារផ្ទាល់ខ្លួនរបស់ពួកគេនោះ ឡើយ។
បើតាមឯកសារបង្ហោះនៅលើគេហទំព័រសភាឌូម៉ាបានបង្ហាញថា បន្ថែមពីលើការវះកាត់ប្តូរភេទក្លាយ ជារឿងខុសច្បាប់ ក៏មានការហាមឃាត់ផងដែរ “លើការព្យាបាលណាមួយដែលធ្វើឡើងដើម្បីកំណត់ចរិត លក្ខណៈភេទទីមួយ និងភេទទី២របស់បុគ្គលណាម្នាក់”។ លើកលែងតែមួយករណីគត់នោះគឺការវះកាត់ដើម្បី “ព្យាបាលភាពខុសពីធម្មតាមកពីកំណើតរបស់កុមារ”។ សភារុស្ស៊ីកាលពីឆ្នាំ២០២២បានអនុម័ត ច្បាប់ថ្មីមួយដែលរងការរិះគន់ថា បានហាមឃាត់តំណាងក្រុមមនុស្ស ស្រ្តីស្រលាញ់ភេទដូចគ្នា បុរសស្រលាញ់ភេទដូចគ្នា មនុស្សមានភេទពីរ និងអ្នកកែភេទ(LGBT) នៅតាមទីសាធារណៈ និងនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយ…៕
https://wtvbam.com/2023/06/14/russian-parliament-expected-to-back-sex-reassignment-surgery-ban/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម