សភារុស្ស៊ីនឹងអនុញ្ញាតឱ្យឧក្រិដ្ឋជនទៅប្រយុទ្ធក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន
រដ្ឋធានីមូស្គូ៖ សភាជាន់ទាបសហព័ន្ធរុស្ស៊ី ឬសភាឌូម៉ា ត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្រក្នុងការ បោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យក្រសួងការពារជាតិរុស្ស៊ី អាចចុះហត្ថលេខាលើ កិច្ចសន្យាជាមួយនឹងជនសង្ស័យ ឬជនជាប់ចោទជាឧក្រិដ្ឋជន ដើម្បីឱ្យពួកគេទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ រយៈពេលជាង ១៥ខែ ក្នុងអ្វីដែលរុស្ស៊ីបានហៅថាជា “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងមូស្គូដែលកងកម្លាំងរបស់ខ្លួនបានបាត់បង់យ៉ាងធ្ងន់ធ្ងរនោះ កំពុងតែជ្រើសរើសទាហានបន្ថែមទៀតសម្រាប់អ្វីដែលជាសង្រ្គាមដ៏ធំបំផុតមួយនៅក្នុងអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។
បើតាមទិន្នន័យរបស់សភាឌូម៉ាបានឱ្យដឹងថា ក្រោមសំណើកែច្បាប់ កិច្ចសន្យាជ្រើសរើសទាហានអាចនឹងត្រូវបញ្ចប់ជាមួយជនណាម្នាក់ដែលកំពុងរងការស៊ើបអង្កេតចំពោះការប្រព្រឹត្តបទឧក្រិដ្ឋ ហើយសំណុំរឿងរបស់ពួកគេកំពុងស្ថិតក្នុងដៃតុលាការ ឬមួយបន្ទាប់ពីពួកគេទទួលបានការកាត់ទោស ប៉ុន្តែនៅមុនពេលដីកាសម្រេចចូលជាធរមាន។ ជនទាំងឡាយណាដែលទទួលការកាត់ទោសពីបទឧក្រិដ្ឋផ្លូវភេទ បទក្បត់ជាតិ អំពើភេរវនិយម ឬជ្រុលនិយមនឹងមិនអាចចុះឈ្មោះបានទេ។ អ្នកទាំងឡាយណាដែលបានចុះឈ្មោះនឹងត្រូវបានលើកលែងការទទួលខុសត្រូវបទព្រហ្មទណ្ឌ នៅពេលបញ្ចប់កិច្ចសន្យា ឬប្រសិនបើ ពួកគេទទួលបានរង្វាន់សម្រាប់វីរភាពរបស់ពួកគេនៅក្នុងសមរភូមិ។
គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមទាហានស៊ីឈ្នួល Wagner ក៏ធ្លាប់ត្រូវបានអនុញ្ញាតឱ្យជ្រើសរើសអ្នកទោសពីពន្ធនាគារ ដើម្បីទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានបញ្ឈប់វិញ។ សកម្មជនសិទ្ធិពន្ធនាគារបានថ្លែងថា ក្រសួងការពារជាតិរុស្ស៊ីបានគ្រប់គ្រងនីតិវិធីមួយ នេះ ប៉ុន្តែក៏ចង់ឱ្យមានការកែប្រែផងដែរ។ ការកែប្រែថ្មីដែលកំពុងត្រូវបានត្រួតពិនិត្យមើលដោយសភាឌូម៉ា មិនគ្របដណ្តប់លើការជ្រើសរើសយកអ្នកដែលត្រូវបានកាត់ទោសរួចនោះទេ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៥-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ndtv.com/world-news/criminals-expected-to-be-recruited-by-russian-parliament-for-ukraine-war-4120783
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម