logo logo
banner1
ប្រធានសភាឌូម៉ា ផ្តល់សច្ចាប័នលើការគាំទ្រដោយគ្មានលក្ខខណ្ឌដល់គុយបា
 

លោក Vyacheslav Volodin ជួបពិភាក្សាការងារជាមួយគណៈប្រតិភូគុយបា

កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក Vyacheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ ទាបនៃសហព័ន្ធរុស្ស៊ី)បានមានប្រសាសន៍ប្រាប់ លោក Manuel Marrero នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ គុយបា អំពីគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះស្ថាប័ននីតិប្បញ្ញត្តិរុស្ស៊ីដល់ប្រទេសគុយបា។

លោក Vyacheslav បានសង្កត់ធ្ងន់នៅពេលទទួលជួបសន្ទនាការងារជាមួយប្រមុខរដ្ឋាភិបាលគុយបានៅទីស្នាក់ការរបស់លោក Volodin ថា “ទំនាក់ទំនងរវាងរុស្ស៊ី និង​គុយបាកំពុងអភិវឌ្ឍន៍ប្រកបដោយជោគ ជ័យលើគោលការណ៍នៃទំនុកចិត្ត មិត្តភាព និងជួយគ្នាទៅវិញទៅមក។ រដ្ឋាភិបាល និងសភាឌូម៉ារបស់រុស្ស៊ី តែងតែគាំទ្រគុយបា”។ នៅក្នុងជំនួបពិភាក្សានោះ លោក Volodin បានបញ្ជាក់ថា សមាជិកសភារុស្ស៊ី ប្រឆាំងនឹងការដាក់ទណ្ឌកម្មគាបសង្កត់លើប្រទេសអធិបតេយ្យ ដែលរៀបចំពីលោកខាងលិច។ លោក Volodin បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងឡាហាវ៉ាន និងទីក្រុងមូស្គូ គឺផ្អែកលើការងារដែលធ្វើឡើងដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរគឺលោក Vladimir Putin និងលោក Miguel Díaz-Canel។ ប្រមុខរដ្ឋាភិបាលគុយបាបានបង្ហាញពីការស្វាគមន៍ដល់លោក Volodin តាងនាមលោក Esteban Lazo ប្រធានសភា​អំណាច​​​​ប្រជាជនគុយបា ខណៈពេលជាមួយគ្នានេះក៏បានថ្លែងអំណរគុណដល់សមាជិកសភា រុស្ស៊ី សម្រាប់ការបន្តគាំទ្រដល់គុយបាក្នុងការតស៊ូប្រឆាំង​នឹងការបិទផ្លូវរបស់​សហរដ្ឋអាមេរិក។ លោក Marrero បានមានប្រសាសន៍បន្ថែមថា “គុយបាគាំទ្ររុស្ស៊ីនៅក្នុងវេទិកាអន្តរជាតិទាំងអស់ ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ​ទណ្ឌកម្​មអយុត្តិធម៌ទាំងអស់ ដែលបានអនុវត្តន៍ចំពោះប្រទេសរបស់ខ្លួន។ យើង​ក៏​ប្រឆាំង​នឹង​រាល់​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​រុស្ស៊ី​ឯកោ​ និង​ផ្សព្វផ្សាយ​ពីឥទ្ធិ ពលរបស់រុស្ស៊ីនៅក្នុង​ឆាក​អន្តរជាតិ”។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគុយបាទៅកាន់ប្រទេសរុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីលោក Marrero ចូលរួម​ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៥-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/14/russian-state-duma-chairman-ratifies-unconditional-support-to-cuba/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`