logo logo
banner1
ប្រធានាធិបតីអេក្វាទ័រ ប្រកាសរំលាយសភា ចំពេលមានការគំរាមកំហែងបណ្តេញ រូបលោកចេញពីតំណែង
 

លោក Guillermo Lasso ប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាទ័រ

រដ្ឋសភានៃសាធារណរដ្ឋអេក្វាទ័រ ត្រូវបានឡោមព័ទ្ធដោយក្រុមយោធា និងប៉ូលិសកាលពីថ្ងៃពុធទី១៩ ខែ ឧសភា ឆ្នាំ២០២៣ ដោយហាមប្រាមអ្នកនយោបាយមិនឱ្​យចូល​អគារសភានោះទេ។ នេះ​គឺ​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​កាត់​ទោស​ទម្លាក់​លោក​ប្រធានាធិបតី Guillermo Lasso ចេញពីតំណេង។ លោក​ប្រធានាធិបតី​បាន​សម្រេច​ចិត្ត​យ៉ាង​តឹងតែងដើម្បី​បញ្ឈប់​ដំណើរការ​ប្រឆាំង​នឹង​លោក ​ដោយ​សម្រេចប្រកាស​រំលាយ​សភា។ ការប្រកាស​រំលាយ​សភា នេះ​បាន​បង្ខំ​ឱ្យ​ការ​បោះ​ឆ្នោតជ្រើសតាំងសមាជិកសភា និងការបោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​ត្រូវ​តែធ្វើមុនកាល កំណត់។ ឥឡូវនេះលោក Lasso បានប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញដែលមិនធ្លាប់មាននៅក្នុងប្រទេសអេក្វាទ័រពីមុនមកដោយ​អនុញ្ញាត​ឱ្យលោកគ្រប់គ្រងដោយក្រិត្យ រហូតដល់មានការបោះឆ្នោតថ្មីត្រូវបានធ្វើឡើង ហើយក្នុងអំឡុង ពេលនោះលោក Lasso ត្រូវបានគេរំពឹងថានឹងប្រកាសថា​តើលោក​នឹង​​ឈរឈ្មោះ​​សម្រាប់ការបោះឆ្នោតឡើងវិញ ដែរឬទេ….៕

https://www.alaskacommons.com/ecuadors-president-guillermo-lasso-dissolves-parliament-amidst-potential-dismissal-threats-global-news/

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`