logo logo
banner1
ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម៖ ក្រុមប្រឹក្សាប្រជាជនត្រូវបន្តកែលម្អការអនុវត្តរបស់ខ្លួន
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រដ្ឋធានីហាណូយ៖ ថ្លែងនៅក្នុងសុន្ទរកថាបិទអង្គសន្និសីទស្តីពី ការត្រួតពិនិត្យមើលការអនុវត្តរបស់ក្រុមប្រឹក្សា ប្រជាជនឆ្នាំ ២០២១ នៅខេត្តភាគខាងត្បូង និងក្រុងភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាន បញ្ជាក់អំពីភារកិច្ចដែលត្រូវបន្តកែលម្អការអនុវត្តរបស់ក្រុមប្រឹក្សាប្រជាជន។ ព្រឹត្តិការណ៍នៃសន្និសីទនេះត្រូវ បានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ បន្ទាប់ពីសន្និសីទដែលត្រូវបានគេប្រារព្ធធ្វើនៅតំបន់ភាគខាងជើង និងភាគកណ្តាល។ លោកប្រធាន Hue បានសង្កត់ធ្ងន់ថា ចាប់តាំងពីការចាប់ផ្តើមនីតិកាលទី១៥ នៃរដ្ឋសភាមក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាវៀតណាមបានយកចិត្តទុកដាក់លើការកែលម្អការអនុវត្តរបស់អង្គភាព ស្ថាប័ននានា ដែលត្រូវបានបោះឆ្នោតដោយប្រជាជន ជាពិសេស លើគុណភាព និងប្រសិទ្ធភាពនៃការអនុវត្ត របស់ក្រុមប្រឹក្សាប្រជាជន៕

https://en.vietnamplus.vn/peoples-councils-need-continued-performance-improvement-na-leader/223836.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`