លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសលាឈប់ពីសមាជិកសភា
គណៈកម្មាធិការមួយនៃសភាចក្រភពអង់គ្លេសបានបិទបញ្ចប់ការសាកសួររបស់ខ្លួនថា តើលោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបានបំភាន់សមាជិកសភា ឬយ៉ាងណា ពាក់ព័ន្ធ នឹងពិធីជប់លៀងនៅឯការិយាល័យ Downing Street ដែលជាការបំពានទៅនឹងការរឹតបន្តឹងការបិទខ្ទប់ ជំងឺកូវីដ-១៩។ សមាជិកគណៈកម្មាធិការអភ័យឯកសិទ្ធិសភា បានប្តេជ្ញាបន្តការស៊ើបអង្កេតលើការប្រព្រឹត្ត របស់លោក Johnson បន្ទាប់ពីលោកបានលាឈប់ពីសមាជិកសភាដោយមិននឹកស្មានដល់កាលពីថ្ងៃ សុក្រសប្តាហ៍មុន និងបានចោទប្រកាន់គូប្រជែងនយោបាយរបស់លោកទាំងកំហឹងថា បានតាមកម្ចាត់ លោកប្រៀបដូច “តាមប្រមាញ់ធ្មប់”។
លោក Johnson បានធ្វើការចោទប្រកាន់គណៈកម្មាធិការខាងលើ ដែលមានសមាជិកមកពីខាងរដ្ឋា ភិបាល និងគណបក្សប្រឆាំងថា មានភាពលំអៀង និងបានហៅគណៈកម្មាធិការនេះថាជា “តុលាការ កង់គូរូ”។ ជាការឆ្លើយតបគណៈកម្មាធិការបានថ្លែងថា លោក Johnson បានធ្វើឱ្យប៉ះពាល់ដល់សុចរិត ភាពរបស់សភាតាមរយៈការវាយប្រហាររបស់គាត់។ ដោយសារតែលោក Johnson បានសម្រេចចិត្តលា ឈប់ពីសភាដូច្នឹងរាល់សេចក្តីសម្រេចណាមួយ ដើម្បីព្យួរការងារគាត់នឹងមិនប៉ះពាល់អ្វីដល់គាត់នោះទេ ហេតុនេះគណៈកម្មាធិការអាចនឹងដាក់ចេញនូវទណ្ឌកម្មផ្សេងៗ ដូចជា ហាមឃាត់គាត់មិនឱ្យចូលជាន់ ដីសភាជាដើម…៕
https://www.dailypioneer.com/2023/world/uk-panel-to-conclude-boris—-partygate—-probe.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម