រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប
គណៈកម្មាធិការពិសេសទទួលបន្ទុកជំងឺរាតត្បាតសកលកូវីដ-១៩ នៃសភាអឺរ៉ុបបានអនុម័តផ្តល់ អនុសាសន៍ ដើម្បីកែលម្អការគ្រប់គ្រងវិបត្តិនៅក្នុងសហភាពអឺរ៉ុប និងការត្រៀមរួចរាល់សម្រាប់ស្ថានភាព អាសន្នសុខភាពនៅថ្ងៃអនាគត។
សំណើស្តីពីសុខភាពសំខាន់ៗ ស្នើឡើងដោយគណៈកម្មាធិការពិសេសទទួលបន្ទុកជំងឺរាតត្បាតសកលកូវីត-១៩ រួមមាន ការវិនិយោគបន្ថែមក្នុងវិស័យថែទាំសុខភាព ដាក់ចេញនូវផែនការឃ្លាំមើលការកើតមានឡើងនូវការគំរាមកំហែងសុខភាព អនុវត្តការធ្វើតេស្តលើប្រព័ន្ធថែទាំសុខភាពជាតិច្បាស់លាស់ បង្កើនតម្លាភាពសម្រាប់សកម្មភាពលទ្ធកម្មរួមកែលម្អយុទ្ធសាស្រ្តស្វ័យភាពរបស់សហភាពអឺរ៉ុបលើធាតុផ្សំឱសថសំខាន់ៗ និងឱសថ ព្រមទាំងការបង្កើតនូវយុទ្ធសាស្រ្តមួយរបស់សហភាពអឺរ៉ុបដើម្បីដោះស្រាយ ជំងឺកូវីដ-១៩រយៈពេលយូរ។
ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន សមាជិកសភាអឺរ៉ុបចង់បានសិទ្ធិទទួលបានព័ត៌ មាន និងសេរីភាពនៃការបញ្ចេញមតិទទួលបានការពារប្រសើរជាងមុន ពង្រឹងវិបត្តិនៃទំនាក់ទំនង និង ដំណើរការនៃការធ្វើការសម្រេចចិត្តប្រកបដោយតម្លាភាព ការត្រួតពិនិត្យសភាទាំងនៅកម្រិតសហភាព អឺរ៉ុប និងកម្រិតជាតិ នៅពេលតាក់តែងច្បាប់អាសន្នកំពុងត្រូវបានអនុម័ត និងវិធានការដ៏រឹងមាំដើម្បីគាំទ្រ ដល់សហគមន៍ដែលគេមិនសូវយកចិត្តទុកដាក់ ជនជាតិភាគតិច និងប្រជាជនក្រីក្រ ក្នុងពេលមានវិបត្តិ។
ពាក់ព័ន្ធនឹងការផ្តល់អនុសាសន៍សម្រាប់សកម្មភាពសកល សមាជិកសភាអឺរ៉ុបបានអំពាវនាវឱ្យ មានការវិនិយោគជាអន្តរជាតិ និងកិច្ចសម្របសម្រួលដើម្បីបង្កើនល្បឿនផលិតថ្នាំបង្ការឱ្យបានដិតដល់ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក(WHO) ដើម្បីពង្រឹង បញ្ញត្តិសុខភាពអន្តរជាតិ និងដោះស្រាយចន្លោះគម្លាតនៅក្នុងកិច្ចព្រមព្រៀងថ្មីស្តីពីជំងឺរាតត្បាតសកល និងដើម្បីដំណោះស្រាយប្រកបដោយការស្ថាបនាលើការការពារកម្មសិទ្ធិបញ្ញា៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៤-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://sofiaglobe.com/2023/06/13/covid-19-pandemic-european-parliaments-recommendations-on-improving-health-crisis-management/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម