លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួបពិភាក្សាការងារជាមួយលោក Ganesh Prasad Timilsina ប្រធានរដ្ឋសភានេប៉ាល់ ក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក Wang Huning ប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន បានជួបពិភាក្សាការងារជាមួយលោក Ganesh Prasad Timilsina ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងរដ្ឋធានីប៉េកាំង។ លោក Wang បានថ្លែងថា ភាគីទាំងពីរគួរតែសហការគ្នាអភិវឌ្ឍន៍យុទ្ធសាស្ត្រ, បន្តថែរក្សាស្ថាបនិកនយោបាយដើម្បីលើកកម្ពស់ចំណងទាក់ទងទ្វេភាគី, បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងជំរុញកម្លាំងចលករថ្មីដើម្បីអភិវឌ្ឍន៍ និងស្តារទំនាក់ទំនងឡើងវិញនៃប្រទេសទាំងពីរ។
លោក Wang បានថ្លែងទៀតថា គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនមានឆន្ទៈចង់សហការជាមួយរដ្ឋសភានេប៉ាល់ ដើម្បីអនុវត្តន៍កុងសង់ស៊ីសសំខាន់ៗ ដែលនឹងឈានទៅដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, ការពង្រឹងការផ្លាស់ប្តូរគ្រប់កម្រិត និងរួមចំណែកកសាងសហគមន៍មួយកាន់តែជិតស្និទ្ធនៃអនាគតរួម រវាងចិន និងនេប៉ាល់។
លោក Timilsina បានថ្លែងថា នេប៉ាល់គោរពគោលនយោបាយចិនតែមួយ និងបញ្ជាក់ច្បាស់អំពីសមិទ្ធផលសំខាន់ៗរបស់ចិន។ រដ្ឋសភានេប៉ាល់ ចង់លើកកម្ពស់ការផ្លាស់ប្តូរជាមួយគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ ដើម្បីសម្រេចការអភិវឌ្ឍ និងភាពរីកចម្រើនរួម….៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៤-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230613/867a77747ed44262bb2a4dd8ecbff862/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម