សមាជិកសភាអេស្តូនី៖ អង្គការណាតូគួរតែផ្តល់សមាជិកភាពដល់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលទីក្រុងវីលនីញូស
លោក Marko Mihkelson ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាសាធារណរដ្ឋអេស្តូនីបាន ថ្លែងថា សមាជិកអង្គការណាតូ នៅមុនកិច្ចប្រជុំកំពូលទីក្រុងវីលនីញូស ប្រទេសលីទុយអានី នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគួរតែយល់ព្រមសម្រាប់លទ្ធភាពជាសមាជិកភាពសម្រាប់ប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំកំពូលទីក្រុងវីលនីញូសគួរតែយល់ព្រមផងដែរ ទាំងពាក្យសម្តី និងសារលើសមាជិកភាពអង្គការ ណាតូ សម្រាប់ប្រទេសអ៊ុយក្រែន។
កាលពីខែកញ្ញា ឆ្នាំ២០២២ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា អ៊ុយក្រែនបានដាក់ពាក្យចូលជាសមាជិកអង្គការណាតូតាមមធ្យោបាយមួយលឿនខុសពីធម្មតា។ លោក Jens Stoltenberg ប្រធានអង្គការណាតូបានអះអាងជាថ្មីថា ជំហរឥតប្រែប្រួលរបស់យើងស្តីពីសិទ្ធិរបស់ ប្រទេសនីមួយៗ ក្នុងការសម្រេចចិត្តលើមាគ៌ារបស់ខ្លួន និងតាមគោលនយោបាយបើកទ្វារចំហ ប៉ុន្តែគួរកត់សម្គាល់ថា សម្ព័ន្ធមិត្តណាតូនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយដល់អ៊ុយក្រែនការពារខ្លួនឯង។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រដ្ឋាភិបាលទីក្រុងមូស្គូបានតាមដានយ៉ាងដិត ដល់លើស្ថានការណ៍ ដោយរំលឹកថា ការតម្រង់ទិសឆ្ពោះទៅរកអង្គការសម្ព័ន្ធមិត្តនេះហើយ គឺជាហេតុមួយ នៃការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន…៕
https://www.urdupoint.com/en/world/nato-should-offer-ukraine-pathway-to-membersh-1707305.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម