រូបភាពសភាអេស្តូនី
គណៈប្រតិភូសមាជិកសភាប្រទេសអ៊ុយក្រែនមួយក្រុមដែលមានសមាជិក ៧រូប បានអញ្ជើញបំពេញ ទស្សនកិច្ចទៅកាន់សាធារណរដ្ឋអេស្តូនី នាថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ ប្រធានគណៈ ប្រតិភូសមាជិកសភា គឺលោក Arsenii Pushkarenko ប្រធានក្រុមមិត្តភាពសភាអ៊ុយក្រែន-អេស្តូនី។ ក្នុងអំឡុងពេលនៃទស្សនកិច្ចដែលនឹងធ្វើឡើងរហូតដល់ថ្ងៃសុក្រ សមាជិកសភាអ៊ុយក្រែននឹងចូលជួប លោក Lauri Hussar ប្រធានសភាអេស្តូនី អនុប្រធានសភាអេស្តូនី លោក Toomas Kivimägi និងលោក Jüri Ratas ព្រមទាំងសមាជិកគណៈកម្មការការពារជាតិ និងក្រុមមិត្តភាពសភាអេស្តូនី-អ៊ុយក្រែន។ គណៈប្រតិភូក៏មានគម្រោងជួបជាមួយក្រុមសមាជិកសភាអេស្តូនីផងដែរ។
ក្រៅពីមានជំនួបជាមួយសមាជិកសភាអេស្តូនី គណៈប្រតិភូសមាជិកសភាអ៊ុយក្រែននឹងអញ្ជើញ ទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិអេស្តូនី និងមានជំនួបជាមួយលោកស្រី Riina Sikkut រដ្ឋមន្រ្តី ក្រសួងសុខាភិបាលអេស្តូនី។ សមាជិកសភាអេស្តូនីក៏នឹងជួបជាមួយតំណាងក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សា ជួយសង្គ្រោះអេស្តូនីផងដែរ…៕
https://www.riigikogu.ee/en/press-releases/others/verkhovna-rada-delegation-visits-estonia/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម