សមាជិកសភាមកពីជុំវិញពិភពលោក ចូលរួមប្រជុំស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ
សមាជិកសភារាប់រយនាក់មកពីជុំវិញពិភពលោក បានប្រមូលផ្តុំគ្នានៅរមណីយដ្ឋានកោះបាលីរបស់ សាធារណរដ្ឋឥណ្ឌូនេស៊ី ខណៈដែលមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៤ និងកិច្ចប្រជុំពាក់ព័ន្ធបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២២ ។
កិច្ចប្រជុំរបស់សមាជិកសភានេះ ត្រូវបានចូលរួមបើកលោក Joko Widodo ដោយប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌូនេស៊ី ហើយសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកិច្ចប្រជុំត្រូវបានធ្វើការបង្ហាញដោយលោក Duarte Pacheco ប្រធាន IPU ជាសមាជិកសភាមកពីសាធារណរដ្ឋព័រទុយហ្គាល់ និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ នៅក្នុងសុន្ទរកថារបស់លោក Widodo បានលើកឡើងពីបញ្ហានៃការប្រែប្រួលអាកាសធាតុ ដោយបានអំពាវនាវឱ្យសមាជិកសភាមកពីជុំវិញពិភពលោកទាំងអស់ឱ្យគាំទ្រ និងវិនិយោគលើថាមពលថ្មីដែលអាចកើតឡើងវិញ ក៏ដូចជាពង្រឹងការផ្ទេរថាមពលផងដែរ ។ លោក Widodo បានមានប្រសាសន៍ថា “ពីថាមពលដែលមានមូលដ្ឋានលើធ្យូងថ្ម យើងបានប្តេជ្ញាចិត្តឆ្ពោះទៅរកថាមពលកកើតឡើងវិញ ។ វាមើលទៅងាយស្រួលនិយាយ ប៉ុន្តែនៅក្នុងការអនុវត្ត វាមិនងាយស្រួលនោះទេ” ។
យោងតាមលោក Puan Maharani ប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានឱ្យដឹងថា មានអ្នកចូលរួមប្រហែល ១,០០០នាក់ មកពីជាង ១០០ប្រទេស បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំរបស់មហាសន្និបាតសហភាពអន្តរសភា ៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ http://www.xinhuanet.com/english/20220321/69f627c5be664a1f8357f82b2a05a7fb/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម