logo logo
banner1
សភាគុយបា ច្រានចោលការចោទប្រកាន់ថ្មីរបស់សហរដ្ឋអាមេរិក អំពីអំពើភេរវកម្ម
 

សម័យប្រជុំរបស់សភាគុយបា

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា សាធារណរដ្ឋគុយបា “មិនសហការពេញលេញ” ជាមួយ កិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកររបស់សហរដ្ឋអាមេរិក ប៉ុន្តែសភាអំណាចប្រជាជនគុយបា ក៏បានច្រានចោល ការចោទប្រកាន់នេះ។ គណៈកម្មការទំនាក់ទំនងអន្តរជាតិនៃសភាគុយបា បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការចោទ​ប្រកាន់ដដែលនេះ រួមនឹងការដាក់បញ្ចូលប្រទេសគុយបាដោយអយុត្តិធម៌ទៅក្នុងបញ្ជី ប្រទេសដែលត្រូវ បានចោទប្រកាន់ថាបានឧបត្ថម្ភដល់អំពើភេរវកម្ម ដែលជាហេតុ​នាំ​ឱ្យគុយបាទទួលបានបន្ថែមទៀតនូវការរឹតបន្តឹង ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបង្កើនការលំបាករបស់ប្រជាជនគុយបា។ ឯកសារចោទប្រកាន់នេះបានបង្ហាញ​អំពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនធនាគារនៅក្នុងប្រទេសទីបី ដែលខ្លាចវិធានការសងសឹក របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈផ្អាកប្រតិបត្តិការ​ទំនាក់ទំនង​ជាមួយធនាគារគុយបា រួមទាំងការទិញ ទំនិញ អាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ គ្រឿងបន្លាស់ជំនួសសម្រាប់ថាមពលជាតិ និងទំនិញផ្សេងទៀតសម្រាប់ ប្រជាជន នេះជាលទ្ធផល​នៃសកម្មភាពដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពីវិធានការបំពាន និងអយុត្តិធម៌នេះ ….៕

https://www.plenglish.com/news/2023/06/08/cubas-parliament-rejects-new-u-s-accusation-of-terrorism/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`