logo logo
banner1
ក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ីស្វែងរកការគាំទ្រពីសភា ដើម្បីបង្កើនថវិកាប្រចាំឆ្នាំរបស់ខ្លួន
 

លោកស្រី Tri Rismaharini រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច (មុខ, ឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំការងារមួយជាមួយគណៈកម្មាធិការសភាទី៨ នៃសភាតំណាង នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋធានីហ្សាការតា៖ ក្រសួងសង្គមកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កំពុងស្វែងរកការគាំទ្រពីសភាតំណាង ដើម្បីបង្កើនថវិកាជាតិប្រចាំឆ្នាំ ដោយសារការកើនឡើងបញ្ហា​ប្រឈម​ខ្លាំងក្នុងប្រទេសឥណ្ឌូណេស៊ី។ យោងតាមសេចក្តីថ្លែងការណ៍ ថ្ងៃសៅរិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី Tri Rismaharini រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្រសួងរបស់លោកស្រីត្រូវការបន្ថែមថវិកាឆ្នាំ២០២៤ ចំនួន ១១,៥៨ លានលានរូបពី (ប្រហែល ៧៧៧.៧៥ លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំ២០២៤។

ថវិកាដែលគ្រោងសម្រាប់ក្រសួងលោកស្រីឆ្នាំ២០២៤ ខាងមុខនេះ មានចំនួន ៧៧.៨ លានលានរូបពី (ប្រហែល ៥.២២ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ថយចុះ​ប្រហែល ៣៥០ ពាន់លានរូបពី បើប្រៀបធៀបទៅនឹងថវិកាឆ្នាំ២០២៣។ ការស្នើដំឡើងថវិការបស់ក្រសួងនេះ ចាំបាច់សម្រាប់ប៉ះប៉ូវលើការកាត់បន្ថយក្នុងកម្មវិធីផ្សេងៗ ដែលបានអនុវត្តន៍ដោយក្រសួងសង្គមកិច្ច។

ឧទាហរណ៍ ដូចជា ថវិកាសម្រាប់កម្មវិធីសុខុមាលភាពលំនៅដ្ឋានដែលត្រូវបានធ្វើសមាហរណកម្ម (Integrated Welfare House (RST) program) ឆ្នាំ២០២៤ ចំនួន  ៣២ ពាន់លានរូបពី (ប្រហែល ២.១៤ លានដុល្លារសហរដ្ឋអាមេរិក) ជាមួយនឹងគោលដៅនៃផលប្រយោជន៍ប្រជាពលរដ្ឋ១,៥០០ គ្រួសារ។

ជាងនេះទៅទៀត ថវិកាសម្រាប់កម្មវិធីជួយស្តានីតិសម្បទាសង្គម (Social Rehabilitation Assistance (ATENSI) program) ដែលគាំទ្រដល់ក្រុមប្រជាពលរដ្ឋងាយ​រងគ្រោះត្រូវបានកាត់បន្ថយពី ៣៥ ពាន់លានរូបពី មក ២៣,៥ ពាន់លានរូបពី (ប្រហែល ១,៥៧ លានដុល្លារសហរដ្ឋអាមេរិក)។

កម្មវិធីជួយស្តានីតិសម្បទាសង្គមនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នីតិសម្បទាដល់ ការិយាល័យនានានៅតាមតំបន់របស់ក្រសួងដើម្បីឆ្លើយតបភា្លមៗទៅនឹងតម្រូវការ​របស់​​សហគមន៍។ ករណីបន្ទាន់ រួមមានការផ្តល់លើការចំណាយប្រតិបត្តិការស​ម្រាប់ប្រជាពលរដ្ឋណាដែលមានជំងឺ ឬកុមារដែលក្លាយជាជនរងគ្រោះនៃអំពើ​រំលោភសេព​សន្ថវៈ​​…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១២-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.antaranews.com/news/284721/social-ministry-seeks-house-support-to-increase-annual-budget



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`