logo logo
banner1
អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសលាលែងពីតំណែងសមាជិកសភា
 

លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស

លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបានថ្លែងថា លោកកំពុងតែលាលែង ពីតំណែងសមាជិកសភានៃគណបក្សអភិរក្ស ដោយចូលជាធរមានភ្លាម។ “លោក Johnson បានសរសេរ លិខិតទៅកាន់សហសេវិករបស់លោកនៅក្នុងមណ្ឌល Uxbridge និង South Ruislip ថា លោកត្រូវលា លែងចេញពីតំណែងភ្លាមៗ និងត្រូវ​បោះឆ្នោតជំនួសកន្លែងលោកភ្លាមៗដែរ”។ លោក Johnson បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា លោកបានសម្រេចចិត្តចុះចេញពីតំណែង បន្ទាប់ពីទទួលបានលិខិតមួយពីគណៈ កម្មាធិការស៊ើបអង្កេតឯករាជ្យ ថាតើលោកមានចេតនាបំភាន់សភាឱ្យយល់ខុសពីពិធីជប់លៀង នៅឯការិ យាល័យរបស់លោក ក្នុងអំឡុងពេលបិទខ្ទប់ជំងឺកូវីដ-១៩ ឬ​យ៉ាងណា។

គួរបញ្ជាក់ផងដែរថា នៅទីបំផុតលោក Johnson បានបង្ខំចិត្តលាលែងពីតំណែងជានាយករដ្ឋមន្រ្តី កាលពីខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីការបែកធ្លាយជាបន្តបន្ទាប់បង្ហាញថា មានការជួបជុំជាច្រើនលើក ត្រូវបានធ្វើឡើងនៅឯការិយាល័យរបស់លោក ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលជាការបំពាន ដោយចេតនា លើវិធានរក្សាគម្លាត​កូវីដ-១៩…៕

https://www.urdupoint.com/en/world/boris-johnson-announces-his-resignation-as-me-1706145.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`