សម័យប្រជុំរបស់ព្រឹទ្ធសភាប្រេស៊ីល
ព្រឹទ្ធសភានៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានអនុម័តយល់ព្រមលើសេចក្តីសម្រេចស្តីពីការគាំទ្រផែនការស្វ័យភាពរបស់សាធារណរដ្ឋម៉ារ៉ុក ដែលផ្តល់ជូនសម្រាប់តំបន់សាហារ៉ាក្រោមអធិបតេយ្យភាពរបស់ខ្លួន ដោយជំរុញឱ្យប្រទេសរបស់ពួកគេទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដែលធ្វើឡើងដោយ ទីក្រុងរ៉ាបា សម្រាប់ដំណោះស្រាយយូរអង្វែង និងសន្តិភាពនៃជម្លោះក្នុងតំបន់សាហារ៉ា។
ក្រុមសមាជិកព្រឹទ្ធសភា ដែលដាក់ស្នើសេចក្តីសម្រេចខាងលើបានលើកឡើងក្នុងញត្តិភ្ជាប់មកជាមួយថា “ពេលវេលាបានមកដល់ហើយ សម្រាប់ប្រទេសរបស់យើងក្នុងការទទួលស្គាល់ផែនការស្វ័យភាពជាក់ ស្តែងរបស់ប្រទេសម៉ារ៉ុក ដែលជាមូលដ្ឋានសម្រាប់ឈានទៅរកដំណោះស្រាយនយោបាយជាក់ស្តែងចំពោះ បញ្ហាតំបន់សាហារ៉ា ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ”។ ក្រុមសមាជិកព្រឹទ្ធសភាទាំងនោះបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសប្រេស៊ីលចំពោះបូរណភាពទឹកដី ប្រទេសម៉ារ៉ុក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងពង្រឹងការជឿទុកចិត្តបន្ថែមទៀត និងបើក ឱកាសសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រដែលមានផលប្រយោជន៍ទៅវិញទៅមក។ ក្រុមសមាជិកព្រឹទ្ធសភា ទាំងនោះក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសទាំងពីរមានសក្ដានុពលសេដ្ឋកិច្ចដ៏ធំធេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យសន្តិសុខស្បៀង ការវិនិយោគ ការពារជាតិ គយ ការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចៀសវាងការយកពន្ធ ទ្វេដង ទេសចរណ៍ ឧស្សាហកម្ម….។
ប្រទេសម៉ារ៉ុក បន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាមេរិកឡាទីន សម្រាប់បញ្ហា បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនក្នុងតំបន់សាហារ៉ា ដែលប្រការនេះបានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កងជីវពល polisario ដែលឧបត្ថម្ភអាវុធ ហិរញ្ញប្បទាន និងជំរក ដោយក្រុមយោធានៃរបប អាល់ហ្សេរី ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://northafricapost.com/68352-sahara-brazilian-senate-supports-moroccos-autonomy-plan-offering-realistic-political-solution.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម