logo logo
banner1
ប្រធានរដ្ឋសភាវៀតណាមទទូចឱ្យត្រៀមធនធាននានាបន្ថែមទៀត ​សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ
 

ប្រធានរដ្ឋសភាវៀតណាមទទូចឱ្យត្រៀមធនធាននានាបន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ

រដ្ឋធានីហាណូយ៖ លោក Vương Đình Huệ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើឱ្យក្រសួងការងារ ជនពិការ និងសង្គមកិច្ចអនុវត្តន៍​គោលការណ៍​ណែនាំ និងគោលនយោបាយបក្ស និងច្បាប់ស្តីពី ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យមានប្រសិទ្ធភាព ខណៈពេលបិទបញ្ចប់សម័យប្រជុំនៃវេទិការសំណួរ-ចម្លើយលើកទី៥​ នៃ​រដ្ឋសភានីតិកាលទី១៥ កាលពីថ្ងៃទី០៦ ខែមិថុនា                ឆ្នាំ២០២៣។ ប្រធានរដ្ឋសភាវៀតណាមរូបនេះ បានគូសបញ្ជាក់អំពីការកំណត់ការងារ និងការជួលកម្លាំងពលកម្ម ដោយបានលើកឡើងថា កម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈមានតិច ហើយគុណភាព និងប្រសិទ្ធភាព ជាពិសេស ក្នុងការបណ្តុះបណ្តាលលបុគ្គលិកឱ្យមានគុណភាពខ្ពស់ គឺនៅ​មាន​កម្រិតទាប។

លោកប្រធាន Huệ បានថ្លែងថា វិបត្តិជំងឺកូវីដ-១៩ និងភាពមិនប្រាកដប្រជាក្នុងស្ថានភាពសកល បានបង្កផលប៉ះពាល់ដល់ពលករប្រហែល ៥០០.០០០ នាក់ នៅក្នុង​ប្រទេស។ លោក Huệ បានទទូចឱ្យក្រសួងការងារ ជនពិការ និងសង្គមកិច្ចពិនិត្យមើលបន្ថែមទៀត និងបង្កើនសុក្រឹតភាពវិទ្យាស្ថាន​បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនការ​លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ។

ក្រសួងការងារ ជនពិការ និងសង្គមកិច្ច ក៏បានសម្របសម្រួលជាមួយក្រសួង និងភ្នាក់ងារពាក់ព័ន្ធនានា ក្នុងការកែទម្រង់កម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, កែលម្អ​សម្ភារៈបរិក្ខារសម្រាប់បណ្តុះណ្តាល កែលម្អសមត្ថភាពគ្រូបណ្តុះណ្តាល និងថ្នាក់គ្រប់គ្រង និងកំណត់ស្តង់ដាលក្ខណៈវិនិច្ឆ័យការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របគ្នានឹង​ប្រទេស​អភិវឌ្ឍន៍នានាក្នុងតំបន់អាស៊ាន និងពិភពលោក។

ថ្នាក់ដឹកនាំកំពូលរដ្ឋសភារូបនេះ ក៏បានទទូចឱ្យបង្កើនធនធាននានា និងកំណត់អាទិភាពថវិការដ្ឋសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការ​ប្រើប្រាស់​​​ទុនវិនិយោគការធ្វើយោធូបនីយកម្មលើ ការចូលរួមរបស់វិស័យសេដ្ឋកិច្ចផ្សេងៗ និងការលើកកម្ពស់ភាពជាដៃគូឯកជន-សាធារណៈក្នុងវិស័យនេះ។

លើសពីនេះទៀត ប្រធានរដ្ឋសភាវៀតណាមរូបនេះ បានស្នើឱ្យក្រសួងការងារ ជនពិការ និងសង្គមកិច្ច សហការជាមួយក្រសួង និងភ្នាក់ងារពាក់ព័ន្ធនានា ដើម្បីបង្កើន​ល្បឿន​​​ការស្តារឡើងវិញនូវ   ហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗ ជាពិសេស វិស័យឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្ម ដូចជា ឧស្សាហកម្មសម្លៀកបំពាក់-វាយនភណ្ឌ និងស្បែកជើងផលិតអំពីស្បែក ដែលជាតម្រូវការសម្រាប់បំពេញតម្រូវការ ក្នុងការប្រកួតប្រជែង និងសមាហរ័ណកម្មអន្តរជាតិ…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៩-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.einnews.com/pr_news/638063303/na-chairman-urges-allocating-more-resources-to-vocational-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`