លោក Vuong Dinh Hue នៅក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងហូជីមិញ
កាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានស្នើឱ្យទីក្រុងហូជីមិញផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលិក ជាពិសេសកម្លាំងពលកម្មដែល មានគុណភាពខ្ពស់ និងទាក់ទាញអ្នកប៉ិនប្រសព្វទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបំពេញតម្រូវការនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសមាហរណកម្មអន្តរជាតិ ។ ថ្លែងនៅក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លោក Hue បានមានប្រសាសន៍ថា ទីក្រុងហូជីមិញ គួរតែខិតខំបន្ថែម ទៀតដើម្បីធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ។ លោក Hue បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញ ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការ ស្តារសេដ្ឋកិច្ចសង្គម ដែលលទ្ធផលដែលទទួលបានគឺលើសពីការរំពឹងទុក ៕
https://en.vietnamplus.vn/top-legislator-urges-hcm-city-to-focus-on-highquality-personnel-development/223805.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម