សភាជប៉ុនអនុម័តសេចក្តីព្រាងច្បាប់គាំទ្រឧស្សាហកម្មការពារជាតិក្នុងស្រុក
សភាជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលត្រូវបានតាក់តែងឡើង ដើម្បីគាំទ្រផលិតកម្ម និងការអភិវឌ្ឍគ្រឿងបរិក្ខារយោធាសម្រាប់ផ្គត់ផ្គង់កងកម្លាំងស្វ័យការពារប្រទេស។ បញ្ញត្តិសំខាន់មួយនៃ សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាលទិញចង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបរិក្ខារនានាដែលជួយទ្រទ្រង់ដល់បេសកកម្មរបស់កងកម្លាំងស្វ័យការពារ និងជួយទាក់ទាញក្រុមហ៊ុនផ្សេងទៀត ប្រសិនបើក្រុមហ៊ុនមួយមិនអាចបន្តធ្វើការងានេះបាន។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដោយសំឡេងភាគច្រើន។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគាំទ្រដោយសម្ព័ន្ធភាពគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស Komeito និងគណបក្សប្រឆាំងមួយចំនួន រួមទាំងគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញផងដែរ។ សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យក្រសួងការពារជាតិ កំណត់ព័ត៌មានដែលគួរឱ្យទុកចិត្តបានដែលត្រូវផ្តល់ទៅឱ្យក្រុមហ៊ុនផលិតគ្រឿងបរិក្ខារយោធាដោយសម្ងាត់។
ប្រសិនបើព័ត៌មានដែលគួរឱ្យទុកចិត្តនេះ ត្រូវបានបែកធ្លាយ អ្នកទទួលខុសត្រូវទាំងនោះ អាចត្រូវមានទោសឧក្រិដ្ឋ។ ពួកគេអាចត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៥០០,០០០ យ៉េន ឬប្រហែលស្មើនឹង ៣,៦០០ដុល្លារសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះ ក៏អនុញ្ញាតឱ្យរាជរដ្ឋាភិបាលរ៉ាប់រងថ្លៃចំណាយដែលត្រូវបានរ៉ាប់រងដោយក្រុមហ៊ុនផលិតគ្រឿងបរិក្ខារយោធាទាំងនោះ ខណៈដែលពួកគេពង្រឹងចង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធសន្តិសុខអ៊ិនធើណិត។ សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្កើតថវិកាជួយដល់ការផ្ទេរឱ្យក្រុមហ៊ុនការពារជាតិនូវផលិតកម្មរបស់ខ្លួននៅក្រៅប្រទេស…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៩-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230607_13/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម