logo logo
banner1
ប្រធានសភាហ្សកហ្ស៊ី បំពេញទស្សនកិច្ចនៅប្រទេសបារាំង
 

គណៈប្រតិភូសមាជិកសភាសាធារណរដ្ឋហ្សកហ្ស៊ី និងគណៈប្រតិភូសមាជិកសភាសាធារណរដ្ឋបារាំង

លោក Shalva Papuashvili ប្រធានសភានៃសាធារណរដ្ឋហ្សកហ្ស៊ីដែលកំពុងតែបំពេញទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋបារាំងនោះ បានអញ្ជើញចូលជួបលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា។ ក្នុងអំឡុងពេលនៃជំនួបរវាងលោក Papuashvili និងលោកស្រី Braun-Pivet ភាគីទាំងពីរបានពិភាក្សាគ្នាពីការធ្វើឱ្យចំណងទាក់ទងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ រួមទាំង ចំណងទាក់ទងសភា ចំណងទាក់ទងក្នុងវិស័យវប្បធម៌ អប់រំ និងធុរកិច្ច។ ​បារាំងគាំ ទ្រដំណើរការធ្វើសមាហរណកម្ម​របស់ហ្សកហ្ស៊ីចូលក្នុងអឺរ៉ុប។

លោក Papuashvili បានលើកឡើងពីតួនាទីរបស់សភាហ្សកហ្ស៊ីក្នុងការអនុវត្តតាមអនុសាសន៍ទាំង១២ របស់គណៈកម្មការអឺរ៉ុប។ លោកបានបង្ហាញនូវក្តីសង្ឃឹមថា ប្រទេសរបស់លោកនឹងទទួលបានឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០២៣នេះ។ ភាគីទាំងពីរក៏ពិភាក្សាពីបញ្ហាប្រឈមសន្តិសុខ នៅក្នុងតំបន់ និងស្ថាន​ភាព​បច្ចុប្បន្ននៅក្នុងប្រទេសហ្សកហ្ស៊ី។ សម្រាប់ភាគីបារាំង លោកស្រី  Braun-Pivet  បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះអធិបតេយ្យភាព បូរណភាពទឹកដី​របស់​ហ្សកហ្ស៊ី និងបំណងប្រាថ្នារបស់អឺរ៉ុប។ លោកស្រីក៏បានសម្តែងការដឹងគុណដល់ប្រធានសភាហ្សកហ្ស៊ីសម្រាប់ការរៀបចំសន្និបាតសភា និយាយភាសាបារាំងដែលធ្វើ​ឡើង​នៅក្នុងទីក្រុងប៊ីលីស៊ី។

លោក Papuashvili បានបង្ហាញនូវការដឹងគុណចំពោះការប្តេជ្ញាចិត្តឥតងាករេបារាំងជាពិសេសនៅ ចំពោះមុខការប្រឈមនឹងបរិយាកាសសន្តិសុខនៅតំបន់សមុទ្ទខ្មៅ។ លោកក៏បានកោតសរសើរដល់តួនាទីដ៏សំខាន់របស់បារាំងក្នុងនាមជាអ្នកផ្តល់ជំនួយអន្តរជាតិដ៏ធំមួយ​ និងបានរួមចំណែកជួយដល់ការផ្លាស់ប្តូរស្ថាប័ន និងសេដ្ឋកិច្ចសង្គម​ហ្សកហ្ស៊ី។ លោក Papuashvili បានសង្កត់ធ្ងន់ពីការបន្តកាន់កាប់ទឹកដីហ្សក-ហ្ស៊ីពីសំណាក់រុស្ស៊ី រួមទាំង ការរំលោភបំពានលើសិទ្ធិប្រជាជនមូលដ្ឋាន ព្រំដែន ការចាប់ជម្រិត ការលួចភ្ជាប់ជាឧបសម្ព័ន្ធ។ មានប្រទេសអឺរ៉ុបខ្លះ រួមទាំង សហភាពអឺរ៉ុបផងដែររហូតដល់សព្វថ្ងៃនេះ នៅតែមិនហ៊ានហៅសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសហ្សកហ្ស៊ី ថាជាអ្នកដណ្តើមយកទឹកដីគេ។

លោក Papuashvili ក៏បានជួបពិភាក្សាការងារជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំងផងដែរ ដោយផ្តោតលើវឌ្ឍនភាពនៃការអនុវត្តអាទិភាពទាំង១២ របស់គណៈកម្មការអឺរ៉ុប។ លោក  Larcher បានកត់សម្គាល់ថាបារាំងបន្តគាំទ្រហ្សកហ្ស៊ីលើមាគ៌ាឆ្ពោះទៅធ្វើសមាហរណកម្មចូលអឺរ៉ុប។ លោក បានគូសបញ្ជាក់ពីមហិច្ឆតា​របស់ហ្សកហ្ស៊ីក្នុងការចូលក្នុងអង្គការណាតូ និងដើម្បីរួមចំណែកក្នុងការធានាសន្តិសុខសកល និងស្ថិរភាពនៅក្នុងតំបន់៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៩-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://civil.ge/archives/547035



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`