logo logo
banner1
សភាអេស្តូនី ស្វះស្វែងរកការជម្រះក្តីជាអន្តរជាតិ ចំពោះបទឧក្រិដ្ឋ របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន
 

រូបភាពសភានៃសាធារណដ្ឋអេស្តូនី

លោក Eerik-Niiles Kross សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាសាធារណរដ្ឋអេស្តូនី បានបញ្ជូនពង្រាងសេចក្តីថ្លែងការណ៍មួយ ក្នុងនាមសមាជិកសភា ៩៤រូប អំពាវនាវឱ្យបង្កើតសាលាជម្រះ ក្តីអន្តរជាតិពិសេសមួយចំពោះបទឧក្រិដ្ឋរបស់សហព័ន្ធរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ កិច្ចខិតខំប្រឹង ប្រែងដើម្បីបង្កើតសាលា​ជម្រះក្តី​ត្រូវបានហៅថាជា “គោលនយោបាយការបរទេសជាអាទិភាពមួយរបស់ អេស្តូនី”។

សមាជិកសភាអេស្តូនីបានអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះបុគ្គលដែលពាក់ព័ន្ធ ក្នុងការធ្វើ ផែនការ ការរៀបចំ ការផ្តួចផ្តើម និងការប្រព្រឹត្តឧក្រិដ្ឋកម្មឈ្លានពាន​លើអ៊ុយក្រែន និងបង្កើតសាលាជម្រះ ក្តីអន្តរជាតិពិសេសមួយ ក្រោមឆត្រអង្គការសហប្រជាជាតិ។ លោក Eerik-Niiles Kross សមាជិកសភា អេស្តូនី​ និងជាសមាជិក​សភា​អឺរ៉ុបានកត់សម្គាល់ “វាជាកាតព្វកិច្ចរបស់ពិភពលោកដើម្បីឱ្យជនទាំងឡាយ ណាដែលពាក់ព័ន្ធក្នុងការធ្វើផែនការ ការរៀបចំ ការផ្តួចផ្តើម និងការប្រព្រឹត្តឧក្រិដ្ឋកម្ម​ឈ្លានពាន​លើអ៊ុយក្រែន ក៏ដូចជា ចារីជននៃអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ទទួលខុសត្រូវចំពោះទង្វើរបស់របស់ពួកគេ”…៕

https://tvpworld.com/70402399/estonias-parliament-seeking-international-tribunal-for-russian-crimes-in-ukraine



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`