logo logo
banner1
សមាជិកាសភាអ៊ីតាលី បំបោះដោះកូននៅក្នុងសភា ជាសមាជិកាសភា ដំបូងគេដែលធ្វើបែបនេះ
 

លោកស្រី Gilda Sportiello សមាជិកសភានៃសាធារណរដ្ឋអ៊ីតាលី

ទារក១រូប បានអង្គុយក្នុងសភានៃសាធារណរដ្ឋអ៊ីតាលី ជាលើកដំបូងបំផុតមិនធ្លាប់មាន នៅពេល ដែលលោកស្រីសមាជិកាសភា Gilda Sportiello បានបំបៅដោះកូន​ប្រុស​របស់​នាងឈ្មោះ Federico នៅ ក្នុងសភាជាន់ទាបអ៊ីតាលី បណ្តាលឱ្យមានការសាទរពីសហសេវិកទាំងអស់។ ហេតុការណ៍នេះជារឿង ធម្មតានៅក្នុងប្រទេសជាច្រើន ប៉ុន្តែវា​ត្រូវបានគូសបញ្ជាក់ពីប្រធានសភាស្តីទី នៅក្នុងប្រទេសអ៊ីតាលីដែល ជាប្រពៃណី គ្រប់គ្រងដោយបុរស។ វាជាលើកដំបូងហើយដែលមានការគាំទ្រមកពីគ្រប់គណបក្សទាំង អស់។ លោក Giorgio Mule ដែលដឹកនាំកិច្ចប្រជុំសភា បានជូនពរឱ្យ  Federico មានអាយុយឺនយូរ សេរីភាព និងជីវិតសុខសាន្ត​។ “ពេលនេះយើងនឹងនិយាយតិចៗ​ស្ងាត់ៗ”។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការបទប្បញ្ញត្តិសភាបានអនុញ្ញាតឱ្យ សមាជិកាសភាចូលក្នុងសាលប្រជុំសភាជាមួយកូនៗរបស់ខ្លួន និងអាចបំបៅ​ដោះកូនមានអាយុរហូតដល់ ១ឆ្នាំ។ ខណៈដែលហេតុការណ៍កាលពីថ្ងៃពុធ គឺជាលើកដំបូងសម្រាប់ប្រទេសអ៊ីតាលី ប៉ុន្តែកាលពី១៣ ឆ្នាំមុន លោកស្រី Licia Ronzulli ដែល​ពេល​នេះជាសមាជិកព្រឹទ្ធសភានៃគណបក្សនិយម-កណ្តាលស្តាំ គឺគណបក្ស Forza Italia បានបំបៅដោះកូនស្រីរបស់លោកស្រីនៅក្នុងសភាអឺរ៉ុប ក្នុងទីក្រុងស្រ្តាសបួរ ប្រទេសបារាំង…៕

https://www.news18.com/world/italian-lawmaker-breastfeeds-baby-in-parliament-first-mp-to-do-so-8026123.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`