លោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងលោក Vyacheslav Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី
លោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានជួប ពិភាក្សាការងារកម្រិតគណៈប្រតិភូជាមួយលោក Vyacheslav Volodin ប្រធានសភាឌូម៉ា(សភាជាន់ទាប សហព័ន្ធរុស្ស៊ី)។ លោកប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ពីការផ្លាស់ប្តូរសភាទៅវិញទៅមកថាជាធាតុផ្សំ ដ៏សំខាន់នៃប្រសិទ្ធភាពការទូត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងអន្តរសកម្មភាពសភាបន្ថែមទៀត រវាងប្រទេសទាំងពីរ។ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថាន ក្នុងការពង្រឹងចំណងទាក់ទងទ្វេភាគីជាមួយរុស្ស៊ីលើគ្រប់វិស័យទាំងអស់ ដែលជាផលកិច្ចសហប្រតិបត្តិ ការជាផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ពាណិជ្ជកម្ម ការវិនិយោគ និងថាមពល។
ភាគីទាំងពីរ បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ រួមទាំង វេទិកាអង្គការ សហប្រជាជាតិ និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានពាំនាំនូវការអញ្ជើញរបស់ប្រធានរដ្ឋសភាប៉ាគីស្ថាន ទៅកាន់លោកប្រធានសភាឌូម៉ាឱ្យមកបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន។ លោកប្រធានសភាឌូម៉ាទទួលយកការអញ្ជើញដោយក្តីរីករាយ…៕
https://islamabadpost.com.pk/pakistan-russia-agree-to-enhance-cooperation-in-bilateral-trade-parliamentary-relations/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម