លោក Amir Ohana អញ្ជើញដល់ប្រទេសម៉ារ៉ុក
កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក Amir Ohana ប្រធានសភានៃរដ្ឋអ៊ីស្រាអែល បាន អញ្ជើញមកដល់ព្រះរាជាណាចក្រម៉ារ៉ុក នេះគឺជាទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ចាប់ តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងធម្មតាឡើងវិញនៅឆ្នាំ២០២០។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Rachid Talbi El Alami ប្រធានសភា ម៉ារ៉ុក ហើយស្របពេលជាមួយនឹងការចូលរួមពីសមាជិកចំនួន ១២នាក់ នៃកងអង្គភាពវីរជនអ៊ីស្រាអែល Golani Brigade នៅក្នុងសមយុទ្ធសត្វតោអាហ្វ្រិកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក Ohana ដែលមានឪពុកម្តាយមាន ដើមកំណើតនៅក្នុងប្រទេសម៉ារ៉ុក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សភាថា “ប្រវត្តិ សាស្ត្រកំពុងលេចចេញជារូបរាងនៅចំពោះមុខ ភ្នែករបស់យើង ហើយវានាំមកនូវដំណឹងល្អនៃការពង្រឹង និងបង្រួបបង្រួមនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជនទាំងពីរ និងការពង្រីករង្វង់សន្តិភាព”។ សភាអ៊ីស្រាអែលបានឱ្យដឹងបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចនេះនឹងរួម បញ្ចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ប្រទេសអ៊ីស្រាអែល និងម៉ារ៉ុកបានស្តារទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២០ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង US-brokered Abraham (សហរដ្ឋអាមេរិកបានយល់ព្រមទទួលស្គាល់អធិបតេយ្យភាព ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច) ដែលពាក់ព័ន្ធនឹងអេមីរ៉ាតអារ៉ាប់រួម និងព្រះរាជាណាចក្រប៉ារ៉ែន ផងដែរ។ ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងអ៊ីស្រាអែល និងម៉ារ៉ុកមានតាំងពីឆ្នាំ១៩៩៥ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់នៅឆ្នាំ២០០០ បន្ទាប់ពីការផ្ទុះឡើងនៃ Intifada (កុបកម្មហិង្សាដែលធ្វើឡើងដោយប៉ាឡេស្ទីននៅក្នុងទឹកដីអ៊ីស្រាអែល) ទីពីររបស់ប៉ាឡេស្ទីន៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៨-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.thenationalnews.com/mena/2023/06/07/israeli-parliament-speaker-arrives-in-morocco-in-first-official-visit-after-normalisation/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម