logo logo
banner1
របៀបវារៈសំខាន់ៗ នៃកិច្ចប្រជុំសភាអឺរ៉ុប ក្នុងសប្តាហ៍នេះ ៖ បញ្ហាអ៊ុយក្រែន សន្តិសុខស្បៀងអាហារ និងការហៅទូរស័ព្ទឆ្លងប្រទេស ក្នុងអឺរ៉ុប
 

ទង់ជាតិប្រទេសអ៊ុយក្រែននៅខាងក្រៅអាគារសភាអឺរ៉ុប ក្នុងទីក្រុងព្រុចសែល

សភាអឺរ៉ុបនឹងជជែកដេញដោល អំពីយុទ្ធសាស្រ្តថ្មីស្តីពីថាមពលអឺរ៉ុប(EU Energy) និងសន្តិសុខស្បៀងអាហារ(Food Security) ហើយនឹងធ្វើជាម្ចាស់កម្មវិធីទិវាសាមគ្គីភាពអ៊ុយក្រែន(Ukraine Solida rity Days)។

       ទិវាសាមគ្គីភាពអ៊ុយក្រែន៖ នៅក្នុងសប្តាហ៍នេះ គណៈកម្មាធិការនានារបស់សភាអឺរ៉ុប នឹងសម្តែងការគាំទ្រចំពោះសភានៃសាធារណរដ្ឋអ៊ុយក្រែន តាមរយៈទិវាសាមគ្គីភាពអ៊ុយក្រែន។ សមាជិកសភាអឺរ៉ុបក៏នឹងជជែកពិភាក្សាគ្នាផងដែរ​ ជាមួយលោកRuslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន លោកVsevolod Chenstsov ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហភាពអឺរ៉ុប និងលោកLorent Salehជ័យលាភីពានរង្វាន់Sakharov Prize ឆ្នាំ២០១៧។

ឯករាជ្យភាពផ្នែកថាមពល៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា សមាជិកសភាអឺរ៉ុបនឹងពិភាក្សាអំពីយុទ្ធសាស្រ្តមួយដែលមានឈ្មោះថាRePowerEU Strategy ជាមួយក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប។ គោលដៅនៃយុទ្ធសាស្រ្តនេះ គឺធ្វើយ៉ាងណាឱ្យអឺរ៉ុបមានឯករាជ្យភាពពីបាសាណីភូតប្រេង(fossil oil)របស់សហភាពរុស្ស៊ី យ៉ាងយូរត្រឹមឆ្នាំ២០៣០ ដោយចាប់ផ្តើមពីឯករាជ្យភាពលើវិស័យឧស្ម័នមុនគេ។ យុទ្ធសាស្រ្តនេះ បានរួមបញ្ចូលនូវវិធានការដើម្បីកាត់បន្ថយកំណើនតម្លៃថាមពល និងបំពេញឡើងវិញនូវស្តុកឧស្ម័នសម្រាប់សិសិររដូវក្រោយ។

ធានាសន្តិសុខស្បៀងអាហារ៖ បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន មក នៅថ្ងៃពុធ ទី២៣ ខែមីនា សភាអឺរ៉ុបនឹងពិចារណានៅក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្នុងទីក្រុងព្រុចសែល អំពីការបង្កើតឱ្យមានផែនការសកម្មភាពអឺរ៉ុបបន្ទាន់ ក្នុងការធានាសន្តិសុខស្បៀងអាហារ ទាំងខាងក្នុងនិងខាងក្រៅអឺរ៉ុប។

ការហៅទូរស័ព្ទឆ្លងប្រទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា សមាជិកសភាអឺរ៉ុបនឹងបោះឆ្នោតលើដើម្បីបន្តការអនុវត្តកម្មវិធីRoam Like Home រយៈ១០ឆ្នាំបន្តទៀត ដើម្បីឱ្យអតិថិជនអាចទូរស័ព្ទដោយមិនចាំបាច់បោះសេវាបន្ថែម​ នៅគ្រប់ទីកន្លែងក្នុងអឺរ៉ុប។

កិច្ចប្រជុំកំពូលអឺរ៉ុប៖ សមាជិកសភាអឺរ៉ុបធ្វើការប្រជុំគ្នាអំពីកិច្ចការអាទិភាព នៅមុនកិច្ចប្រជុំកំពូលអឺរ៉ុប(EU Summit)នៅថ្ងៃទី២៤-២៥ ខែមីនា ដែលជាកិច្ចប្រជុំផ្តោតលើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន បញ្ហាជំងឺឆ្លងកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំកំពូលនេះក៏មានចូលរួមផងដែរ ពីលោក

ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។

សន្និសីទស្តីពីអនាគតអឺរ៉ុប៖ សន្និសីទស្តីពីអនាគតអឺរ៉ុប៖(The Conference on the Future of Europe) នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ-សៅរ៍ទី២៥-២៦ ខែមីនា ក្នុងទីក្រុង Strasbourg នៃសហព័ន្ធអាល្លឺម៉ង់។

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២២-០៣-២២- មាស តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/headlines/eu-affairs/20220317STO25729/coming-up-ukraine-energy-food-security-roaming



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`