logo logo
banner1
សមាជិកសភាប៊ែលហ្ស៊ិក ទទួលស្គាល់ការតស៊ូរបស់គុយបាចំពោះការហ៊ុមព័ទ្ធ សេដ្ឋកិច្ចពីអាមេរិក
 

លោកស្រី Yaira Jiménez (កណ្តាល) ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសភាតំណាងប៊ែលហ្ស៊ិក

លោក André Flahaut និងលោក Raoul Hedebouw សមាជិកសភាតំណាងនៃព្រះរាជាណាចក្រប៊ែល ហ្ស៊ិកបានសរសើរចំពោះការតស៊ូរបស់សាធារណរដ្ឋគុយបា ហើយបាន​ច្រានចោល និងមិនទទួលស្គាល់ការហ៊ុមព័ទ្ធ សេដ្ឋកិច្ចដែលបានដាក់ដោយសហរដ្ឋអាមេរិកមកលើប្រទេសគុយបា។ សមាជិកសភាប៊ែលហ្ស៊ិកបានបង្កើតនូវ ជំហររបស់ពួកគេ​បែបនេះ​នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Yaira Jiménez ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប៊ែលហ្ស៊ិក និងសហភាពអឺរ៉ុប (EU) និងបានសម្តែងនូវអំណរគុណ​ចំពោះសាមគ្គីភាពរវាងប្រទេសទាំង ពីរ។ លោក Flahaut សមាជិក​នៃ​គណបក្ស​សង្គម​និយមប៊ែលហ្ស៊ិក ​បាន​ពណ៌នាថា​ ការ​ហ៊ុមព័ទ្ធសេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​គុយបា​ គឺថា​មិន​អាច​ទទួល​យក​បាន អយុត្តិធម៌ និង​អមនុស្សធម៌។ លោក Flahaut ក៏បានលើកឡើងពីសាមគ្គីភាពដែលប្រទេសគុយបាបានអនុវត្តន៍ និងសក្ដានុពល​សង្គមដែលបានលើកទឹកចិត្ត ជា ពិសេសទាក់ទងនឹងសុខភាពសាធារណៈ និងសិទ្ធិរបស់ស្ត្រី….៕

https://www.plenglish.com/news/2023/06/07/belgian-parliamentarians-recognize-cubas-resistance-to-the-blockade/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`