logo logo
banner1
រដ្ឋសភាវៀតណាមបន្តបើកសម័យប្រជុំសួរដេញដោលរបស់ខ្លួន
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងសម័យប្រជុំ (Photo: VNA)

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី១៥ បានបន្តបើកសម័យ​ប្រជុំលើកទី៥ របស់ខ្លួន ជាមួយនឹងវេទិកាសំណួរ-ចម្លើយ ដែលនឹងផ្សាយប​ន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍រដ្ឋ និងទូរទស្សន៍រដ្ឋសភាវៀតណាម។ នៅព្រឹកថ្ងៃដដែលនោះ សមាជិករដ្ឋសភា នឹងសួរទៅ​រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ចលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងធនធានមនុស្ស, ផែនការ និងរចនាសម្ព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈ ការបន្ធូបន្ថយ វិធានការ​សម្រាល​ការលំបាកក្នុងការបង្តើតការងារក្នុងពេលបច្ចុប្បន្ន និងដំណោះស្រាយចំណុចខ្វះខាតនានាក្នុងការធានារ៉ាប់រងសង្គម។

រួមជាមួយមន្ត្រី, លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, រដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគ, រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ​បណ្តាល​, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏នឹងមានវត្តមានក្នុងរដ្ឋសភាផងដែរ ដើម្បីបំភ្លឺបញ្ហាពាក់ព័ន្ធនានា។ នៅវេលារសៀលថ្ងៃដដែលនោះ សមាជិករដ្ឋសភា នឹងផ្តោតលើ​បញ្ហាជនជាតិភាគតិច​ និងការទទួលខុសត្រូវរបស់គណៈកម្មាធិការជនជាតិភាគតិចរបស់រដ្ឋាភិបាល ក្នុងការសម្របសម្រួលជាមួយក្រសួង និងភ្នាក់ងារពាក់ព័ន្ធនានាដើម្បី​អនុវត្តន៍គោលនយោបាយ​ និងកម្មវិធីគោលដៅជាតិ ដើម្បីទាក់ទាញប្រភពនានាសម្រាប់ការអភិវឌ្ឍតំបន់ដែលជនជាតិ​ភាគតិចរស់នៅ និងតំបន់ភ្នំ រួមទាំង ប្រជាពលរដ្ឋដែល​ប្រឈមនឹងការលំបាក និងស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំង។

សំណួរទាំងនោះ ក៏មានវិធានការមួយចំនួនផងដែរ ដើម្បីដោះស្រាយបញ្ហាលំបាក និងឧបសគ្គនៅក្នុងគោលនយោបាយនានាក្នុងការតំបន់ជនបទ តំបន់ជនជាតិភាគតិច​រស់នៅ និងតំបន់ភ្នំ និងដោះស្រាយការលំបាកក្នុងដីលំនៅដ្ឋាន និងដីកសិកម្មសម្រាប់សហគមន៍ជនជាតភាគតិច។  ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការកិច្ចការ​ជនជាតិ​ភាគតិចរបស់រដ្ឋាភិបាល បានឆ្លើយសំណួរនានា​របស់សមាជិករដ្ឋសភា។ ទន្ទឹមពេលជាមួយគ្នានេះ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមួយចំនួន ក៏បានចូលរួមក្នុងសម័យប្រជុំនោះផងដែរ ដើម្បីបំភ្លឺបញ្ហាពាក់ព័ន្ធនានា…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៧-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-to-start-questionandanswer-session-on-june-6/254211.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`