លោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន
នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ លោក Volodymyr Zelensky ប្រធានា ធិបតីអ៊ុយក្រែននឹងថ្លែងសុន្ទរកថាទៅកាន់សភាសហព័ន្ធស្វីសតាមប្រព័ន្ធវីដេអូ។ ព័ត៌មាននេះត្រូវបាន គេដឹងក្នុងអំឡុងពេលនៃកិច្ចប្រជុំសភាស្វីស។ លោក Martin Candinas ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាបស្វីស) បានប្រកាសពីសុន្ទរកថារបស់លោក Zelensky នៅពេលចាប់ផ្តើមកិច្ចពិភាក្សាដេញដោល។ កាលបរិច្ឆេទនេះត្រូវបានជ្រើសរើសដោយឯកភាពគ្នាជាមួយភាគីអ៊ុយក្រែន។ រយៈពេលនៃការថ្លែងសុន្ទរ កថាមិនទាន់បានកំណត់ជាក់លាក់នៅឡើយ។
លោក Thomas Aeschy មេដឹកនាំក្រុមសមាជិកសភាគណបក្សប្រជាជនស្វីសដែលជាគណបក្ស ស្តាំនិយមបានរិះគន់ការសម្រេចចិត្តអនុញ្ញាតឱ្យលោក Zelensky ថ្លែងក្នុងសភា ព្រោះថាវាអាចនឹងជះឥទ្ធិ ពលដល់ការពិភាក្សាលើការផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើង-គ្រាប់ផ្លោង។ សមាជិកភាគច្រើននៃក្រុម របស់លោក Aeschy នឹងមិនចូលរួមស្តាប់សុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែននោះឡើយ។ គួរកត់ សម្គាល់ផងដែរថា លោក Zelensky នឹងក្លាយជាប្រធានាធិបតីដំបូងគេ ដែលថ្លែងសុន្ទរកថាក្នុងសភាស្វីស តាមប្រព័ន្ធវីដេអូ…៕
https://www.ukrinform.net/rubric-polytics/3718819-zelensky-becomes-first-world-leader-to-give-online-speech-to-switzerlands-parliament.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម