logo logo
banner1
អគ្គលេខាធិការដ្ឋានរដ្ឋសភាកូរ៉េខាងត្បូងត្រូវបានស៊ើបអង្កេត​លើរឿងអាស្រូវពុករលួយក្នុងការបោះឆ្នោតរបស់​គណបក្សប្រជាធិបតេយ្យកូរ៉េ
 

លោក Youn Kwan-suk អតីតសមាជិករដ្ឋសភាកូរ៉េខាងត្បូងចូលរួមសម័យប្រជុំ​ពេញអង្គនៃរដ្ឋសភា នាថ្ងៃទី២៥ ខែឧសភា ២០២៣ Yonhap

កាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋអាជ្ញាបានឆ្មក់ចូលអគ្គលេខាធិការដ្ឋានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលសកម្មភាពនេះ គឺជាផ្នែកមួយនៃការ​ស៊ើបអង្កេត​លើការចោទប្រកាន់ថា សមាជិកសភាប្រហែល ១០ រូប បានទទួលសំណូកពាក់ព័ន្ធជាមួយការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេ គឺ​គណបក្ស​ប្រជាធិបតេយ្យ កាលពីឆ្នាំ២០២១។

មន្ត្រីរដ្ឋអាជ្ញា បានឱ្យដឹងថា ក្រុមភ្នាក់ងារស៊ើបអង្កេតមកពីការិយាល័យរដ្ឋអាជ្ញារដ្ឋធានីសេអ៊ូល បានឆែកឆេរអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីស្វែងរកកំណត់ត្រា​ចេញ-ចូល របស់សមាជិករដ្ឋសភា ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ។

រឿងអាស្រូវនេះ ផ្តោតលើការចោទប្រកាន់ថា មន្ត្រីធ្វើយុទ្ធនាការជាច្រើនរូបរបស់បេក្ខជន Song Young-gil សមាជិករដ្ឋសភា បានចែកស្រោមសំបុត្រដែល​មានថវិកា​សរុប ៩៤ លានវ៉ុន ស្មើនឹង (៧១,៨៩២ ដុល្លារសហរដ្ឋមេរិក) ទៅឱ្យសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យកូរ៉េចំនួន១០-២០ រូប និងសមាជិកគណបក្សផ្សេងទៀត នៅមុនពេលបើកមហាសន្និបាតជាតិរបស់បក្ស។ កាលពីខែឧសភា  ឆ្នាំ២០២៣ រដ្ឋអាជ្ញា បានស្វែងរកដីកាចាប់ខ្លួនអតីតសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យកូរ៉េ ២ រូប គឺលោក Youn Kwan-suk និងលោក Lee Sung-man ពីបទជាប់ពាក់ព័ន្ធនឹងថវិកាសម្រាប់យុទ្ធនាការបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំគណបក្ស។

ញត្តិមួយដែលស្នើសុំការយល់ព្រមពីសភាដើម្បីចាប់ខ្លួនលោក Youn និងលោក Lee នោះ ត្រូបាន គេរាយការណ៍ជូនសម័យប្រជុំពេញនៃរដ្ឋសភារួចហើយ កាលពីសប្តាហ៍​មុន ហើយគ្រោងនឹងបោះឆ្នោតអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ពីព្រោះគេត្រូវការយល់ព្រមពីសភា ទើបអាចចាប់​ខ្លួនសមាជិករដ្ឋសភាបាន ក្នុងពេលដែលសភាស្ថិតក្នុងសម័យប្រជុំ។

ក្រុមរដ្ឋអាជ្ញា សង្ស័យថា លោក Youn បានចែកស្រោមសំបុត្រនីមួយៗ ដែលមានទឹកប្រាក់ចំនួន ៣ លានវ៉ុន ទៅឱ្យសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យរយៈពេល ២ ថ្ងៃ កាលពីអំឡុងខែមេសា ឆ្នាំ២០២១…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៦-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2023/06/113_352350.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`