លោក Amir Ohana ប្រធានសភាឃឺដ
កាលពីថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ សមាជិកសភាមកពីគណបក្ស Likud បាននិយាយថា លោក Amir Ohana ប្រធានសភាអ៊ីស្រាអែលនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុកក្នុងសប្តាហ៍ នេះ តបតាមការអញ្ជើញរបស់សមភាគីម៉ារ៉ុក។
ដំណើរទស្សនកិច្ចដែលចាប់ផ្តើមនៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់ប្រធានសភាអ៊ីស្រាអែលទៅកាន់សភានៃប្រទេសមូស្លីមមួយនៃ(ប្រទេសម៉ារ៉ុក)។ លោក Ohana បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅបាន ដោយសារការដឹកនាំដ៏រឹងមាំ របស់ព្រះមហាក្សត្រ Mohammed VI នៃប្រទេសម៉ារុក”។ លោក Ohana បាន បន្តថា “សុបិននៃសន្តិភាព ជាមួយប្រទេសឥស្លាមបានដក់ជាប់ក្នុងចិត្តរបស់យើងតាំងពីយូរមកហើយ”។ “ហើយតើសមស្របកម្រិតណា ក្នុងចំណោមប្រទេសជាច្រើនទាំងនេះ ព្រះរាជាណាចក្រម៉ារ៉ុកគឺជាប្រទេស ដំបូងគេដែលអញ្ជើញតំណាងរដ្ឋាភិបាល និងជាប្រមុខស្ថាប័ននីតិប្បញ្ញត្តិនៃរដ្ឋអ៊ីស្រាអែល…សម្រាប់ដំណើរ ទស្សនកិច្ចជាផ្លូវការទៅកាន់សភាតំណាងរបស់ប្រទេសម៉ារ៉ុក”។ ក្នុងដំណើរទស្សនកិច្ចនេះលោក Ohana គ្រោងនឹងជួបសន្ទនាការងារលោក Rachid Talbi Alami ជាមួយប្រធានសភាតំណាងម៉ារ៉ុក និងជាមួយលោក Nor-Ddin Elhrouchi ប្រធានក្រុមមិត្តភាពសភាម៉ារ៉ុក-អ៊ីស្រាអែល។ លោក Ohana ក៏នឹងជួបជា មួយប្រធានសហគមន៍ជ្វីហ្វក្នុងប្រទេសម៉ារ៉ុក និងជាមួយមន្ត្រីរដ្ឋាភិបាលម៉ារ៉ុកផងដែរ។ លោក Ohana ក៏ ត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បី អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហ៊្សេរុយសាឡិម និងទីក្រុងរ៉ាបាបានកើនឡើង១/៣ក្នុងឆ្នាំ២០២២ ខណៈដែលជនជាតិអ៊ីស្រាអែលប្រហែល ២០០,០០០នាក់ បានទៅលេងប្រទេសម៉ារ៉ុក។ ជនជាតិអ៊ីស្រាអែលប្រហែល ៧០០,០០០នាក់ មានដើមកំណើតម៉ារ៉ុក ហើយពួកគេជាច្រើនបានរក្សាទំនាក់ទំនងរឹងមាំនេះ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៦-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.timesofisrael.com/in-first-knesset-speaker-amir-ohana-set-to-visit-moroccos-parliament-this-week/amp/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម