logo logo
banner1
សភាប៊ុលហ្គារីនឹងបើកសម័យប្រជុំសភាពិសេស ដើម្បីបោះឆ្នោតលើសំណើបង្កើតរដ្ឋាភិបាលថ្មី
 

រូបភាពសភានៃសាធារណរដ្ឋប៊ុលហ្គារី

លោក Rossen Zhelyazkov ប្រធានសភានៃសាធារណរដ្ឋប៊ុលហ្គារីបានស្នើ​បើកសម័យប្រជុំសភា ពិសេសមួយ នៅម៉ោង ១សៀល ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតលើសំណើបង្កើត រដ្ឋាភិបាលចម្រុះថ្មីមួយ ស្នើឡើងដោយគណបក្ស We Continue the Change(WCC) និងគណបក្ស ប្រជាធិបតេយ្យប៊ុលហ្គារី(DB)។ នេះគឺជាសេចក្តីប្រកាសចេញពីគេហទំព័ររបស់សភាប៊ុលហ្គារី  នៅប៉ុន្មាន ម៉ោង បន្ទាប់ពីលោក Nikolai Denkov បេក្ខភាពនាយករដ្ឋមន្រ្តីរបស់ក្រុមចម្រុះ WCC-DB បានដាក់ជូន លោកប្រធានាធិបតី Roumen Radev នូវសំណើរចនាសម្ព័ន្ធ និងសមាសភាពរដ្ឋាភិបាលថ្មី។

ភ្លាមៗបន្ទាប់ពីជំនួបរវាងលោក Denkov និងលោក Radev។ លោកប្រមុខរដ្ឋប៊ុលហ្គារីបានចេញ បានចេញក្រឹត្យមួយស្តីពីសំណើបង្កើតរដ្ឋាភិបាល។ របៀបវារៈចំនួន ៣ ដែលស្នើឡើងសម្រាប់សម័យប្រជុំ ពិសេសថ្ងៃទី០៦ ខែមិថុនា រួមមាន ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី ការអនុម័តគាំទ្ររចនាសម្ព័ន្ធ គណៈរដ្ឋមន្រ្តីថ្មី និងការបោះឆ្នោតលើគណៈរដ្ឋមន្រ្តី។ ក្រុមចម្រុះ GERB-UDF និងក្រុមចម្រុះ WCC-DB ទាំងពីរក្រុមនេះទទួលបាន ១៣២អាសនៈ នៅក្នុងសភាប៊ុលហ្គារីដែលមាន ២៤០អាសនៈ គ្រប់គ្រាន់ដើម្បី ជ្រើសតាំងរដ្ឋាភិបាលថ្មីបាន ប្រសិនបើសមាជិកសភាទាំងអស់មកពីក្រុមចម្រុះទាំងពីរបោះឆ្នោតគាំទ្រ…៕

https://sofiaglobe.com/2023/06/05/bulgarian-parliament-to-hold-special-sitting-to-vote-on-proposed-government/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`