logo logo
banner1
អតីតសមាជិកសភាជាន់ខ្ពស់ជប៉ុនឈ្មោះ “GaaSyy,” ត្រូវប្រឈមមុខនឹង ការចាប់ខ្លួន បន្ទាប់ពីវិលចូលប្រទេសជប៉ុនវិញ
 

អតីតសមាជិកសភាជាន់ខ្ពស់ជប៉ុនឈ្មោះ “GaaSyy,”

ប្រភពព័ត៌មាននានា បានឱ្យដឹងថា នគរបាលជប៉ុន គ្រោងចាប់ខ្លួនលោក Yoshikazu Higashitani អតីតសមាជិកសភាជាន់ខ្ពស់ជប៉ុន ដែលត្រូវបានគេស្គាល់ថាជាតារា You Tuber ឈ្មោះ GaaSyy ពីបទសង្ស័យថា បានគម្រាមកំហែងតារាល្បីឈ្មោះជាច្រើនរូប បន្ទាប់ពីបានវិលចូលប្រទេសជប៉ុនវិញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា លោក Higashitani ត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ Narita ភាគខាងកើតរដ្ឋធានីតូក្យូ នៅរសៀល  ថ្ងៃដដែលនោះ​ ពីទីក្រុង Dubai នៃអេមីរ៉ាតអារ៉ាប់រួម ទីដែលលោក Higashitani បានស្នាក់នៅ។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា លោក Higashitani ត្រូវបានគេសង្ស័យថា បាន គម្រាមកំហែងតារាល្បីឈ្មោះ ៣ រូប រួមទាំង លោក Go Ayano តារាភាពយន្តផងដែរ នៅរវាងខែកុម្ភៈ និងសីហា ឆ្នាំ២០២២ ដោយគម្រាមថា ខ្លួននឹងបង្ខូចកេរ្តិ៍ឈ្មោះតារាល្បីឈ្មោះទាំងនោះនៅលើបណ្តាញទំនាក់ទំនងសង្គម YouTube។ លោក Higashitani បានគម្រាមជាច្រើនលើកលើតារាល្បីឈ្មោះ ១ រូប ក្នុងចំណោមតារាទាំងនោះ។ ស្នងការនគរបាលរាជធានីតូក្យូ បានស្នើឱ្យលោក Higashitani ផ្តល់​ចម្លើយ​​ដោយស្ម័គ្រចិត្ត ចាប់តាំងពីចុងឆ្នាំ២០២២ មកម៉្លេះ។ ប៉ុន្តែ អតីតសមាជិកសភារូបនេះ បានច្រានចោល ការចោទប្រកាន់ដែលថា ការដែលលោកស្នាក់នៅបរទេសនេះ ដោយសារហេតុផលផ្សេងៗ។

កាលពីខែមីនា ឆ្នាំ២០២៣ ស្នងការនគរបាលរាជធានីតូក្យូ បានទទួលដីកាចាប់ខ្លួនលោក Higashitani ពីបទសង្ស័យថា បានរំលោភច្បាប់ស្តីពី ទណ្ឌកម្មរំលោភលើ​រាងកាយ រួមនឹងសកម្មភាពផ្សេងៗទៀត។  លោក Higashitani ត្រូវបានជាប់ក្នុងបញ្ជីតាមចាប់ខ្លួនអន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីការស្នើសុំរបស់ស្នងការ​នគរបាលរាជធានីតូក្យូទៅអង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈភ្នាក់ងារនគរបាលជាតិ។ តារា YouTuber រូបនេះ បានទទួលអាសនៈសភាលើកដំបូង​របស់ខ្លួនក្នុង​សភាជាន់ខ្ពស់ ក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២២ តាមរយៈការបែងចែកតំណាងសមាមាត្រ។

លោក Higashitani បានឈរឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខជនគណបក្សប្រឆាំង គឺគណបក្ស NHK​ ចាប់តាំងពីប្តូរឈ្មោះគណបក្ស Seijika Joshi 48 មក។ ទោះបីជាយ៉ាង​ណាក្តី ក៏សមាជិកសភារូបនេះ ត្រូវបានបញ្ចប់មុខតំណែងកាលពីខែមីនា ឆ្នាំ២០២២ ពីព្រោះសមាជិកសភារូបនេះ​ បានបដិសេធមិនព្រមចាកចេញពីអេមីរ៉ាតអារ៉ាប់រួម និងមិនដែលបង្ហាញវត្តមានក្នុងសភាម្តងណាឡើយ…៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៥-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.asahi.com/ajw/articles/14924742



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`