logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងសម្តែងការចូលរួមរំលែកទុក្ខក្នុងឧបទ្ទវហេតុរថភ្លើងបុកគ្នានៅឥណ្ឌា
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បន្តសម័យប្រជុំពេញអង្គ នៃរដ្ឋសភា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ (Yonhap)

លោក​ Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានសម្តែងការចូលរួមរំលែកទុក្ខ​ របស់លោកក្នុងឧបទ្ទវហេតុរថភ្លើងបុកគ្នានៅសាធារណរដ្ឋឥណ្ឌា ក្នុងសារលិខិតមួយផ្ញើជូនចំពោះលោក Om Birla ប្រធានសភាជាន់ទាបឥណ្ឌា (Lok Sabha)។ នេះបើយោងតាមការឱ្យដឹងពីខុទ្ទកាល័យរបស់លោក Kim។ លោក Kim បាន​ផ្ញើសាររំលែកទុក្ខជូនចំពោះលោក Om Birla ដែលមានខ្លឹមសារថា «ខ្ញុំសង្ឃឹមថា សភារដ្ឋាភិបាល និងប្រជាជនឥណ្ឌា រួមគ្នាដោះស្រាយឧបទ្ទវហេតុនេះឱ្យបានឆាប់ ហើយថា ប្រជាជនដែល បានទទួលរងគ្រោះ និងប្រជាជនដែលត្រូវបានជួយសង្គ្រោះពីក្តីរន្ធត់នោះ នឹងបានបន្តជីវិតប្រចាំថ្ងៃរបស់ ខ្លួនឡើងវិញដោយសុខសាន្ត តាមដែលអាច​ធ្វើបាន»​…៕

http://www.koreaherald.com/view.php?ud=20230604000191&np=1&mp=1



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`