ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតួកគី The TRT Haber បានរាយការណ៍ថា ការបោះឆ្នោតបីជុំនឹងត្រូវ បានធ្វើឡើងដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី ប៉ុន្តែប្រសិនបើសំឡេងភាគច្រើនដាច់ខាត នៅតែមិនអាចទទួលបាននៅជុំទី៣ នោះជុំទី៤ នឹងត្រូវបានធ្វើឡើងសម្រាប់បេក្ខជន២រូប ដែលទទួល បានសំឡេងឆ្នោតខ្ពស់ជាងគេ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដដែលខាងលើបានឱ្យដឹងបន្ថែមទៀតថា លើសពីនេះទៀត លោក Cev det Yilmaz អនុប្រធានាធិបតីតួកគី និងសមាជិកគណៈរដ្ឋមន្រ្តីចំនួន ១៧រូបនឹងត្រូវធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តំណែងនៅថ្ងៃពុធដដែលនោះផងដែរ។