logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន៖ ការថ្លែងសុន្ទរកថានៅក្នុងសភាបរទេស អាចឱ្យយើងនិយាយការពិតពីសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន
 

លោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន

តាមសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានឱ្យដឹងថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន​បាន​ថ្លែងនៅក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់អាម៉េរិកឡាទីនថា ប្រទេសអ៊ុយក្រែនបានអំពាវនាវដល់បណ្តាប្រទេសភាគច្រើនក្នុងអាម៉េរិឡាទីន ឱ្យ​អនុញ្ញាតឱ្យប្រមុខរដ្ឋអ៊ុយក្រែនរូបនេះ បានឡើងថ្លែងសុន្ទរកថាក្នុងសភារបស់ប្រទេសទាំងនេះ ដើម្បីបានប្រាប់ការពិតអំពីអ្វីដែលកំពុងកើតមាននៅក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Zelensky បានថ្លែងថា ជាបឋមលោកចង់ប្រាប់ថា លោកស្គាល់មេដឹកនាំរបស់ពួកគេ ហើយលោកគិតថាពួកយើងបានកសាងនូវចំណងទាក់ទងមួយដ៏ល្អបំផុត។ ពិតណាស់ថា មេដឹកនាំរបស់អ្នកជាមនុស្សនៅវ័យក្មេង និងមានទស្សនៈជឿនលឿន និងគាំទ្រដល់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកទើបតែមានឱកាសបានថ្លែងនៅក្នុង​សភា​នៃបណ្តាប្រទេសអាម៉េរិកឡាទីន តែ២ប្រទេសប៉ុណ្ណោះ។ យើងស្នើសុំទៅ គ្រប់ប្រទេស បើមិនបានទាំងអស់ ក៏គួរតែបានច្រើនបំផុត។​ យើងបានស្នើសុំតាមទូរសព្ទ តាមការ​សន្ទនា តាមកិច្ចពិភាក្សានានា ព្រោះថា រាល់សំណើទាំងអស់នេះជាឱកាសមួយធ្វើឱ្យពួកគេបានដឹងពីការពិត។

លោក Zelensky បានថ្លែងទៅកាន់អ្នកសារព័ត៌មានមួយរូបមកពីប្រទេសស៊ីលីថា ​ការដែលលោក ត្រូវការការទំនាក់ទំនងទាំងនេះ គឺដើម្បីប្រាប់ការពិតនោះឯង។ ព្រោះថាយើងនឹងពិភាក្សាពីធុរកិច្ចជាមួយ ប្រទេសនានា នៅក្រោយពេលសង្រ្គាមបានបញ្ចប់។ ប៉ុន្តែនៅចំពេលសង្រ្គាមបែបនេះ ប្រទេសទាំងនោះនឹងដឹងពីការពិត និងគាំទ្រ​យើងតាមផ្លូវនយោបាយ ទាំងការគាំទ្រ និងជួយរកយុត្តិធម៌ដល់យើង​។​ ដូច្នឹងយើងនិងស៊ីលីមិនមានបញ្ហាអ្វីទេ យើងមានតែដឹងគុណដល់ស៊ីលី។ លោក Zelensky បានថ្លែង​បន្ថែមថា លោកក៏មានឱកាសផងដែរក្នុងការថ្លែងនៅចំពោះមុខសភាម៉ិកស៊ិក ហើយសម្រាប់ក្វាតេម៉ាឡាតែងតែបានគាំទ្រយើងចំពោះការថ្លែងនៅចំពោះមុខសភាបែបនេះ។

ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះបានថ្លែងថា លោកនឹងប្រាប់ដោយស្មោះត្រង់ថា លោកមិនចង់ចោទប្រកាន់នរណាម្នាក់មកពីប្រទេសណាមួយពីរឿងអ្វីមួយនោះទេ។ នៅអ៊ុយក្រែន យើងប្រយ័ត្នប្រយែងណាស់ពី សេរីភាពដែលយើងការពារ ដូច្នឹងហើយលោកដាច់ខាតត្រូវតែប្រយ័ត្នប្រយែងពីជម្រើសរបស់ប្រជាជន។ គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២៣កន្លងមក លោក Zelensky បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងសម័យប្រជុំរួមរវាងព្រឹទ្ធសភា និងសភាតំណាងនៃសាធារណរដ្ឋស៊ីលី៕

http://ព័ត៌មានសភាទ្វីបអាម៉េរិក ០៥-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3717818-speeches-in-foreign-parliaments-allow-for-telling-truth-about-russian-war-in-ukraine-zelensky.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`