លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែនបានបានធ្វើដំណើរទៅកាន់សាធារណ រដ្ឋតួកគី និងជួបជាមួយអ្នកការពារ Azovstal ដែលត្រូវបានដោះលែងពីការចាប់ខ្លួនរបស់សហព័ន្ធរុស្ស៊ី ហើយពេលនេះស្ថិតនៅក្រោមការការពារពីរដ្ឋាភិបាលតួកគី។ រោងចក្រដែកថែប Azovstal គឺជាទីតាំង រឹងមាំចុងក្រោយរបស់អ៊ុយក្រែននៅក្នុងទីក្រុង Mariupol នៃខេត្ត Donetsk Oblast នៅមុនពេលដែល ទីក្រុងមួយនេះបានស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងពីរុស្ស៊ី ក្នុងខែឧសភា ឆ្នាំ២០២២។
ជាផ្នែកមួយនៃការដោះដូរអ្នកទោសអ៊ុយក្រែនជាមួយរុស្ស៊ី ដែលបានដោះលែងអ្នកទោសសង្រ្គាម ២១៥នាក់ ក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលនៅពេលនោះមានការសម្រេចថា មេបញ្ជាការកំពូល៥រូប របស់ អ្នកការពារ Azovstal នឹងរស់នៅក្នុងប្រទេសតួកគីរហូតដល់ចប់សង្រ្គាម។ លោក Stefanchuk បានថ្លែង ថា“អ្នកការពារទាំងអស់របស់យើងបានប្តេជ្ញាចិត្តក្នុងការបន្តប្រយុទ្ធរហូតដល់ត្រឡប់ទៅផ្ទះវិញ”។ លោក Stefanchuk ដែលបានហៅពួកគេថាជាវីរបុរសនោះ បានថ្លែងថា រដ្ឋាភិបាលកំពុងតែធ្វើការងារដើម្បីដោះ លែងអ្នកចម្បាំងអ៊ុយក្រែនដទៃទៀតដែលត្រូវបានរុស្ស៊ីចាប់ខ្លួន។ “យើងត្រូវតែបញ្ជូនអ្នកគ្រប់គ្នាឱ្យត្រឡប់ មកផ្ទះវិញ ព្រោះយើងផ្តល់តម្លៃដល់អ្នកគ្រប់គ្នា…”៕
https://news.yahoo.com/parliament-speaker-meets-azovstal-defenders-091108871.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម