ថ្នាក់ដឹកនាំសហភាពអន្តរសភា ក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេង (The Boar d of the Forum of Young Parliamentarians) និងការិយាល័យសមាជិកាសភា (The Bureaur of Women Parli amentarian) មានជំនឿថា ការជំរុញឱ្យមានសកម្មភាពរួម លើបញ្ហាសុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ ទាមទារឱ្យមានការបង្កើតនិងអនុម័តសេចក្តីសម្រេចមួយ របស់សហភាពអន្តរសភាស្តីពីសុខុមាលភាពមនុ ស្សវ័យ១០-១៩ឆ្នាំ (The Resolution on Adolescent Well-Being)។ សេចក្តីសម្រេចមួយ នេះនឹងដើរតួនាទីជាគោលគំនិតនិងជាទិសដៅ សម្រាប់សភានៃប្រទេសជាច្រើន យកទៅពិចារណារៀបចំប្រកបដោយប្រសិទ្ធភាពនូវវិធានការលើកកម្ពស់សុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ។ ផ្អែកលើសេចក្តីសម្រេចមួយចំ នួនរបស់សហភាពអន្តរសភាដែលមានស្រាប់ តួយ៉ាងដូចជាសេចក្តីសម្រេចឆ្នាំ២០១២ ស្តីពីសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានសុខភាពល្អ៖ តួនាទីរបស់សភាក្នុងការដោះស្រាយការប្រឈមធំៗ ដើម្បីសុខភាពល្អរបស់ស្រ្តី និងកុមារ (Access to health as a basic right: The role of parliaments in addressing key challenges to securing the health of women and children) សេចក្តីសម្រេចថ្មី គួររំលេចអំពី តម្រូវការឱ្យវិស័យជាច្រើនចូលរួម ជួយសម្រេចឱ្យបាននូវគ្រប់ទិដ្ឋភាពនៃសុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ។ សូមគូសបញ្ជាក់ថាមានចំណុចធំៗចំនួន៥ និងមានទិដ្ឋភាពតូចៗជាច្រើន ដែលជាចំណុចគូសបញ្ជាក់អំពីសុខុមាលភាពមនុស្សវ័យ១០-១៩ឆ្នាំ។ ថ្នាក់ដឹកនាំរបស់សហភាពអន្តរសភា រួមជាមួយក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេង និងការិយាល័យសមាជិកាសភា ស្នើសមាជិកសភាទាំងអស់ ជាពិសេសសមាជិកសភាវ័យក្មេង សូមចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែង ដ៏មានសារៈសំខាន់មួយនេះ៕
អត្ថបទនេះរៀបរៀងដោយ៖
លោក Dan Carden សមាជិកសភាតំណាងចក្រភពអង់គ្លេស ថ្មីៗនេះ ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា (The IPU Board of the Forum of Young Parliamentarians)
លោកស្រីCynthia Lopez Castro សមាជិកាសភាជាន់ទាបរបស់រដ្ឋសហភាពម៉ិកស៊ិកថ្មីៗនេះ ត្រូវបានជ្រើសតាំងជាប្រធានការិយាល័យសមាជិកាសភា (The Bureau of Women Parilamentarians)