logo logo
banner1
សភាអឺរ៉ុប ដកអភ័យឯកសិទ្ធិសមាជិកសភាអឺរ៉ុបមកពីប្រទេសក្រិក ២រូប
 

រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប

សម័យប្រជុំពេញអង្គសភាអឺរ៉ុប ក្នុងរដ្ឋធានីព្រុចសែលនៃព្រះរាជាណាចក្របែលហ្ស៊ិកបានបោះឆ្នោត ដកអភ័យឯកសិទ្ធិលោក Alexis Georgoulis សមាជិកសភាអឺរ៉ុប មកពីប្រទេសក្រិកដែលរងការចោទ ប្រកាន់ថាបានចាប់រំលោភ និងបំពានផ្លូវភេទ។ សមាជិកសភាអឺរ៉ុបរូបនេះ បានលាលែងពីគណបក្សឆ្វេង និយម SYRIZA កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីអាជ្ញាធរសភាអឺរ៉ុបទទទួលបានសំណើ ដកអភ័យឯកសិទ្ធិពីលោក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការ​ចោទប្រកាន់ពីការរំលោភ​បំពាន​ផ្លូវភេទ កាលពី៣ឆ្នាំមុន ប៉ុន្តែលោក  Georgoulis បានបដិសេធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីរបស់លោក Georgoulis គឺលោកស្រី Stamatia Malla បាន ថ្លែងថា កូនក្តីរបស់លោកស្រីបានស្នើដោយផ្ទាល់ទៅកាន់អាជ្ញាធរ​មាន​សមត្ថកិច្ចបែលហ្ស៊ិកថា លោកនឹង បង្ហាញខ្លួន និងផ្តល់ការស្រាយបំភ្លឺ ប៉ុន្តែការធ្វើបែបនេះគឺមិនអាចទៅរួចទេ ព្រោះនីតិវិធីនៃការដកអភ័យ ឯកសិទ្ធិរបស់លោក Georgoulis នៅមិនទាន់បញ្ចប់នៅឡើយ។ សម័យប្រជុំពេញអង្គសភាអឺរ៉ុបក៏បាន បោះឆ្នោតដកអភ័យសិទ្ធិសមាជិកសភាអឺរ៉ុបលោកស្រី Maria Spyraki ផងដែរ ដែលកំពុងរងការស៊ើប អង្កេតពីការចោទប្រកាន់ពីការលួចបន្លំថវិកាសហភាពអឺរ៉ុប។ លោកស្រី Spyraki ត្រូវបានព្យួរសមាជិកភាព ពីគណបក្សប្រជាធិបតេយ្យថ្មី ក្នុងអំឡុងពេលនៃការ​ស៊ើប​អង្កេត…៕

https://www.ekathimerini.com/news/1212398/european-parliament-lifts-immunity-of-two-greek-meps/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`