logo logo
banner1
ប្រធានសភាសហភាពអឺរ៉ុប៖ មន្រ្តីរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់ចូលក្នុងសភា
 

លោកស្រី Roberta Metsola Tedesco Triccas ប្រធានសភាសហភាពអឺរ៉ុប

សភាសហភាពអឺរ៉ុប(EP) បានហាមឃាត់ជាផ្លូវការលើមន្រ្តីរុស្ស៊ី និងបេឡារុស មិនឱ្យចូលក្នុងអាគារ សភា និងបានប្តេជ្ញាគាំទ្រប្រទេសអ៊ុយក្រែន បើទោះបីជាប្រទេសមួយនេះ មិនមែនជាសមាជិករបស់អង្គការ ខ្លួនក៏ដោយ ដែលអង្គការនេះ បំពេញការងារជាស្ថាប័នមួយរបស់សហភាពអឺរ៉ុប (EU)។ លោកស្រី Rober ta Metsola Tedesco Triccas ប្រធានសភាសហភាពអឺរ៉ុប បានចែករំលែកនូវសារក្នុងបណ្តាញសង្គម ធ្វីតធឺមួយថា “ចាប់ពីថ្ងៃនេះតទៅ(ថ្ងៃចន្ទ ទី២១ ខែមីនា) មន្រ្តីការទូត និងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ រុស្ស៊ី និងសាធារណរដ្ឋបេឡារុស ត្រូវបានហាមឃាត់ចូលក្នុងបរិវេណសភាសហភាពអឺរ៉ុប”។
លោកស្រី Roberta Metsola Tedesco Triccas ក៏បានសរសេរផងដែរថា “នៅក្នុងសភាប្រជាធិប តេយ្យមួយនេះ គ្មានកន្លែងសម្រាប់ជនទាំងឡាយណាដែលស្វែងរកការបំផ្លាញសណ្តាប់ធ្នាប់ប្រជាធិប តេយ្យនោះឡើយ” ដោយលើកសញ្ញាថា “យើងគាំទ្រអ៊ុយក្រែន”៕

https://menafn.com/1103878345/Russians-officials-prohibited-from-entering-EUs-parliament&source=22



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`