
សភាជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការដោះស្រាយជូនប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពឯកោ
កាលពីថ្ងៃពុធ ទី៣១ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ខ្ពស់ជប៉ុន (the House of Councilors) បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ ដើម្បីលើកកម្ពស់វិធានការគាំទ្រប្រជាពលរដ្ឋដែលឯកោ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គនៃសភាជាន់ខ្ពស់ កាលពីថ្ងៃពុធ ទី៣១ ខែមិថុនា ឆ្នាំ២០២៣ និងបានអនុម័តយល់ព្រមដោយសភាជាន់ទាប (the House of Representatives) កាលពីចុងខែមេសា ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដែលនឹងតម្រូវឱ្យបង្កើតគណៈកម្មាធិការពិសេសមួយ ដឹកនាំដោយនាយករដ្ឋមន្ត្រី បង្កើតគោលនយោបាយអាទិភាពបម្រើជាគោលការណ៍ណែនាំសម្រាប់វិធានការទាំងនេះ។
យោងលើច្បាប់នេះ រដ្ឋនឹងសហការជាមួយរាជរដ្ឋាភិបាលមូលដ្ឋាន ដើម្បីដោះស្រាយភាពឯកោរបស់ប្រជាពលរដ្ឋ។ ការចាត់ទុកភាពឯកោជាបញ្ហាសម្រាប់សង្គមជាតិទាំងមូល តម្រូវឱ្យរាជរដ្ឋាភិបាលមូលដ្ឋានខិតខំប្រឹងប្រែងបង្កើតក្រុមប្រឹក្សាឬក្រុមនៅតាមតំបន់នានាសម្រាប់ផ្តល់ជំនួយទៅឱ្យប្រជាពលរដ្ឋដែល រងគ្រោះពីភាពឯកោនេះ។
រាជរដ្ឋាភិបាលមូលដ្ឋាន នឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋណា ដែលត្រូវការជំនួយ។ ក្រុមទាំងនេះមិនត្រូវផ្តល់ព័ត៌មាននេះទៅឱ្យគណបក្សនយោបាយផ្សេងទៀតឡើយ ប្រសិនបើជនណារំលោភបំពាននឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១២ ខែ ឬពិន័យជាប្រាក់រហូតដល់ ៥០០.០០០ យ៉េន។ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងកំណើនចំនួនប្រជាពលរដ្ឋរស់នៅឯកោ, ឱកាសសម្រាប់ប្រជា ពលរដ្ឋទំនាក់ទំនងគ្នា និងឱកាសសម្រាប់គាំទ្រដល់ក្រុមផ្តល់ជំនួយបានកើនឡើង ដែលនាំឱ្យមានការកើនឡើងភាពឯកោនេះ។
អ្នកជំនាញនានា បានគូសបញ្ជាក់ថា បញ្ហានេះ គឹជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗជាច្រើននៅពីក្រោយការកើនឡើងនៃការធ្វើអត្តឃាត។ តាមការធ្វើអង្កេតដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២២ ប្រជាពលរដ្ឋដែលមានអាយុ ១៦ ឆ្នាំ ឬច្រើនជាងនេះនៅទូទាំងប្រទេស មាន ៤០.៣% ក្នុងចំណោមប្រជាពលរដ្ឋផ្តល់ចម្លើយទាំងអស់ ដែលបាននិយាយថា ពួកគាត់មានអារម្មណ៍ឯកោ កើនឡើងពិន្ទុ ៣.៩% លើសពិន្ទុឆ្នាំ២០២៣។
ចំនួនប្រជាជនដែលបាននិយាយថា ពួកគាត់មិនធ្លាប់មានអារម្មណ៍ឯកោ បានធ្លាក់ចុះពិន្ទុ ៥.៣ ស្មើនឹង ១៨.៤%។ ភាគច្រើននៃប្រជាពលរដ្ឋដែលបាននិយាយថា ពួកគាត់តែងតែមានអារម្មណ៍ឯកោមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ ប្រជាពលរដ្ឋប្រហែល ៦០% ដែលផ្តល់ចម្លើយថា មានអារម្មណ៍ឯកោ បាននិយាយថា ពួកគាត់មានអារម្មណ៍បែបនេះយ៉ាងហោច ៥ ឆ្នាំ…៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០២-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.japantimes.co.jp/news/2023/05/31/national/social-isolation-bill/