ការកើននៃតម្លៃហ៊ុននៅក្នុងទីផ្សារភាគហ៊ុនអឺរ៉ុប
កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនសហភាពអឺរ៉ុបបានកើនឡើងខ្ពស់ ដោយបានស្ទុះឡើងវិញពីកម្រិតទាបក្នុងរយៈពេល២ខែ ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីបំណុលទល់ពិដានរបស់សហរដ្ឋអាមេរិកត្រូវបានអនុម័តនៅក្នុងសភាតំណាង។ តម្លៃហ៊ុន FTSE របស់ចក្រភពអង់គ្លេស ចុងក្រោយស្ទុះឡើងជាង ០.៣%។ តម្លៃហ៊ុន CAC របស់សាធារណរដ្ឋបារាំងស្ទុះឡើងជាង ០.៦% ខណៈ ដែលទីផ្សារភាគហ៊ុនអឺរ៉ុបដ៏ធំបំផុតរបស់ DAX សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្រោយស្ទុះឡើងជាង ០.៨%។
ច្បាប់ស្តីពីទំនួលខុសត្រូវសារពើពន្ធ ឬសេចក្តីព្រាងច្បាប់ដែលបង្កើនដែនកំណត់បំណុល និងកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានអនុម័តយល់ព្រមពីសភាតំណាងដោយសំឡេងគាំទ្រយ៉ាងច្រើនកាលពីល្ងាចថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ស្តីពីបំណុលទល់ ពិដានទទួលបានសំឡេងគាំទ្រចំនួន ៣១៤សំឡេង ទល់នឹង ១១៧សំឡេង។ ឥឡូវសេចក្តីព្រាងច្បាប់នេះបានបញ្ជូនបន្តទៅព្រឹទ្ធសភា ដើម្បីបោះឆ្នោតនៅថ្ងៃចន្ទ ទី០៥ ខែមិថុនា។ ទីផ្សារហ៊ុន និងធនាគារ សំខាន់ៗ (Wall Street) របស់អាមេរិកបានធ្លាក់ចុះមុនការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះ។ កាលពីថ្ងៃពុធ ទី៣១ ខែឧសភា តម្លៃហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះទាបជាង ០.៤% ខណៈដែល តម្លៃហ៊ុន S&P បានធ្លាក់ចុះជាង ០.៦% ហើយតម្លៃហ៊ុន Nasdaq Composite បានធ្លាក់ចុះជាង ០.៦%។
តម្លៃប្រេងឆៅបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា។ តាមការគណនាចុងក្រោយ តម្លៃប្រេងឆៅទៅថ្ងៃក្រោយរបស់ក្រុមហ៊ុន Brent ត្រូវបានឡើងខ្ពស់ជាង ០.២% នៃតម្លៃ ៧២.៨ដុល្លាអាមេរិក ក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅទៅថ្ងៃក្រោយរបស់ក្រុមហ៊ុន West Texas Intermediate ក៏កំពុងឡើងខ្ពស់ដូចគ្នាគឺ ០.៣% នៃតម្លៃ ៦៨.៣ដុល្លាអាមេរិក ក្នុងមួយបារ៉ែល។ ទីផ្សារឥណ្ឌានៅតែប្រែប្រួលកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ។ ការគណនាចុងក្រោយ ទាំងតម្លៃហ៊ុន Nifty 50 និងតម្លៃហ៊ុន Sensex មាន ការប្រែប្រួលតែបន្តិចបន្តួចប៉ុណ្ណោះ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០២-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.cnbctv18.com/market/european-markets-higher-as-us-house-passes-us-debt-ceiling-bill-cac-dax-ftse-16826331.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម