រូបភាពសភាតួកគីនីតិកាលមុន
រដ្ឋធានីអង់ការ៉ា៖ ប្រភពពីសភានៃសាធារណរដ្ឋតួកគីបានថ្លែងប្រាប់សារព័ត៌មាន Sputnik ថា សមា ជិកសភាជាប់ឆ្នោតថ្មីនឹងស្បថចូលកាន់តំណែងនៅថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ២០២៣។ សមាជិកសភាតួកគី នឹងជួបជុំគ្នានៅថ្ងៃសុក្រ សម្រាប់ពិធីស្បថចូលកាន់តំណែងជាសមាជិកសភានីតិកាលទី២៨។ ប្រភពដដែល បានថ្លែងបន្តថាពិធីសម្បថ នឹងធ្វើឡើនៅវេលាម៉ោង ២ល្ងាច។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ លោក Ahmet Yener ប្រធានឧត្តមក្រុមប្រឹក្សា រៀបចំការបោះឆ្ក្នោតតួកគីបានថ្លែងថា បក្សសម្ព័ន្ធភាពប្រជាជនដឹកនាំដោយគណបក្សយុត្តិធម៌ និងការ អភិវឌ្ឍរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីទទួលបាន ៣២៣អាសនៈ នៃ៦០០ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣…៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម