ទីផ្សារភាគរបស់សហរដ្ឋអាមេរិក
កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបិទអាជីវកម្ម ប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលវិនិយោគិនកំពុងថ្លឹងថ្លែងលើកិច្ចព្រមព្រៀងបំណុលទល់ពិដានរបស់សហរដ្ឋ អាមេរិក ដែលត្រូវការការអនុម័តយល់ព្រមពីសភា ក៏ដូចជាលទ្ធភាពការដំឡើងអត្រាការប្រាក់ខ្ពស់នៅក្នុង ខែមិថុនា។
វិនិយោគិន កំពុងថ្លឹងថ្លែងពីលទ្ធភាពរបស់សភាក្នុងការអនុម័តយល់ព្រមកិច្ចព្រមព្រៀងជំពាក់បំណុល បណ្តោះអាសន្ន ដើម្បីបញ្ចៀសការបរាជ័យដ៏មហន្តរាយ។ លោកប្រធានាធិបតី Joe Biden និងលោក Kevin McCarthy ប្រធានសភាតំណាង បានឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលលើបំណុលទល់ពិដាន កាលពីចុងសប្តាហ៍នៃទិវាចងចាំ (Memorial Day) ដោយសភាគ្រោងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើងក្នុងសប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះត្រូវការគាំទ្រពីគណបក្សទាំងសងខាង ប៉ុន្តែនៅពេល នេះកិច្ចព្រមព្រៀងនេះកំពុងប្រឈមមុខនឹងផ្លូវដ៏លំបាកមួយនៅក្នុងសភា ដោយសមាជិកសភាមកពីគណ បក្សសាធារណរដ្ឋមួយចំនួនគំរាមប្រឆាំង។ ថ្ងៃផុតកំណត់ដែលកំពុងលេចចេញសម្រាប់កិច្ចព្រមព្រៀងបំណុលទល់ពិដានរបស់សហរដ្ឋអាមេរិក បានបង្កការព្រួយបារម្ភយ៉ាង ខ្លាំងសម្រាប់ទីផ្សារភាគហ៊ុន។ លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលនៅក្រុមហ៊ុន Morgan Stanley បានមានប្រសាសន៍ថា នៅក្នុង ការប្រឈមមុខគ្នាស្រដៀងគ្នាក៏ធ្លាប់កើតឡើងដែរកាលពីឆ្នាំ២០១១ ហើយកាលនោះសភាបានដំឡើងពិដានណុលនៅនាទីចុងក្រោយ។ “សូម្បីតែបន្ទាប់ពីសភាបង្កើនកម្រិតបំណុលក៏ដោយ វានឹងមិនមែនជាពេលវេលាដែលស្ថានភាពនឹងធូរស្រាលភ្លាមៗដែរ”។
កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា នៅក្នុងព្រឹត្តិការណ៍មួយរបស់សមាគមជាតិសម្រាប់សេដ្ឋកិច្ចពាណិជ្ជ កម្មលោក Thomas Barkin ប្រធានធនាគារកណ្តាលនៃទីក្រុង Richmond បានមានប្រសាសន៍ថា អតិផរណាចាំបាច់ត្រូវធ្លាក់ចុះតាមរយៈការធ្វើឱ្យតម្រូវការធ្លាក់ចុះ។ “នៅពេលនេះខ្ញុំមើលអតិផរណាបានកើន ខ្ពស់ពេក”។ កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ក្រុមប្រឹក្សាកិច្ចនៃប្រជុំខាងលើបាននិយាយថា ប្រជាជនអាមេរិកនៅតែមានភាពការព្រួយបារម្ភខ្លាំងចំពោះសេដ្ឋកិច្ច៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០១-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/northamerica/20230531/4b872662e08b4624b2035ba8b83ea602/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម